* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

អតីតប្រធានក្រុមបារាំង Vieira ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីសេណេហ្គាល់

19-08-2026 09:37

(បរទេស)៖ អតីតប្រធានក្រុមមាន់គកបារាំង និងក្លិបកាំភ្លើងធំ Arsenal គឺលោក Patrick Vieira ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្រុមបុរសជម្រើសជាតិសេណេហ្គាល់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៥០ឆ្នាំដែលបានកើតនៅទីក្រុង Dakar នៃប្រទេសស្ថិតនៅតំបន់អាហ្រ្វិកខាងលើនេះ នឹងទៅជំនួសតំណែងលោក Pape Thiaw ដែលត្រូវបានដកតួនាទី ក្រោយពេលសេណេហ្គាល់បានហាលអាវពី World Cup 2026 ដ៏លឿនបំផុតត្រឹមវគ្គ ៣២ក្រុម។

Vieira បានដឹកនាំក្លិបចុងក្រោយ Genoa និងបានចាកចេញពីតួនាទីកាលពីខែវិច្ឆិកាឆ្នាំទៅ ក្រោយពេលដឹកនាំស្ថិតនៅបាតតារាងនៃលីគកំពូល Serie A រួចមក។

លោក Vieira ដែលបានដឹកនាំក្រុមបុរសនៃទឹកដីកំណើតរបស់លោកនាពេលនេះ បានផ្លាស់មករស់នៅប្រទេសបារាំង ស្ថិតនៅតំបន់អឺរ៉ុបកាលពីមានអាយុទើប ៨ឆ្នាំ និងបានចូលលេង ១០០ប្រកួតផងដែរជាមួយមាន់គក ដោយបានឈ្នះពាន World Cup 1998 និងពានរង្វាន់អឺរ៉ុប UEFA Euro 2000 ទៀតផង៕