* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយប្រាក់ ៣គ្រឿងបណ្ដោះអាសន្ន ក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ី

19-08-2026 11:10

(ភ្នំពេញ)៖ ក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយប្រាក់ ៣គ្រឿង ក្នុងនាមម្ចាស់ផ្ទះ នៃការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ លើវិញ្ញាសាក្រុមចម្រុះបុរស-នារីកម្រិតអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ ដែលបានបញ្ចប់ការប្រកួតនៅថ្ងៃទី១៨ ខែសីហា នៅពហុកីឡដ្ឋានជាតិមរកតេជោ។

ព្រឹត្តិការណ៍នេះ មានអត្តពលិក ៧ប្រទេសចូលរួម និងប្រព្រឹត្តទៅរយៈពេល ១សប្ដាហ៍ពេញ ក្នុងនោះចាប់ពីថ្ងៃទី១៥-១៧ ខែសីហា គឺជាការប្រកួតលើវិញ្ញាសាក្រុមចម្រុះបុរស-នារី និងចាប់ពីថ្ងៃទី១៨-២១ ខែសីហា គឺជាការប្រកួតលើវិញ្ញាសាឯកត្តជនបុរស-នារី, វិញ្ញាសាវាយគូបុរស, វិញ្ញាសាវាយគូនារី និងវាយគូចម្រុះបុរសនារី លើកម្រិតអាយុទាំង ៣ប្រភេទ។

ជាលទ្ធផលការប្រកួតវិញ្ញាសាក្រុមចម្រុះបុរស-នារី ក្រុមកីឡាវាយសីកម្ពុជា ទទូលបានមេដាយប្រាក់ទាំង ៣កម្រិតអាយុ ក្រោយរងបរាជ័យទល់នឹងក្រុមកីឡាវាយសីមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា ពោលគឺវិញ្ញាសាក្រុមចម្រុះ U16 មីយ៉ាន់ម៉ា ឈ្នះមេដាយមាស, កម្ពុជា ឈ្នះមេដាយប្រាក់ ខណៈឡាវ និងទីម័រខាងកើត ទទួលបានមេដាយសំរឹទ្ធ។

ចំណែកវិញ្ញាសាក្រុមចម្រុះ U19 មេដាយមាស បានទៅក្រុមមីយ៉ាន់ម៉ា, មេដាយប្រាក់ បានទៅក្រុមកម្ពុជា និងមេដាយសំរឹទ្ធ បានទៅក្រុមប្រ៊ុយណេ និងឡាវ និងវិញ្ញាសាក្រុមចម្រុះ 23 មេដាយមាស បានទៅក្រុមមីយ៉ាន់ម៉ា, មេដាយប្រាក់ បានទៅក្រុមកម្ពុជា និងមេដាយសំរឹទ្ធ បានទៅក្រុមទីម័រខាងកើត៕