* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ដើម្បីទប់ស្កាត់ហានិភ័យលើកុមារ! OpenAI ប្រកាសដាក់ឱ្យប្រើ «ChatGPT for Teens» ជាមួយប្រព័ន្ធការពារ និងការគ្រប់គ្រងពីអាណាព្យាបាលកាន់តែតឹងរ៉ឹង

19-08-2026 14:04

(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មី «ChatGPT for Teens» ដែលត្រូវបានកែច្នៃឡើងជាពិសេសសម្រាប់អនីតិជន ដោយបង្កើនកម្រិតការពារសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងពីមាតាបិតា។ ចំណាត់ការនេះ ធ្វើឡើងចំពេលដែលបណ្តាញអនឡាញ និងបច្ចេកវិទ្យា AI កំពុងប្រឈមមុខនឹងការរិះគន់ ព្រមទាំងសម្ពាធផ្លូវច្បាប់កាន់តែខ្លាំង ជុំវិញផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារ និងការសិក្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មុខងារ «ChatGPT for Teens» នេះ នឹងដំណើរការដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ១៣ ដល់ ១៧ ឆ្នាំ ឬប្រព័ន្ធប៉ាន់ប្រមាណថាមានអាយុក្រោម ១៨ ឆ្នាំតាមរយៈសកម្មភាពគណនី។ ប្រព័ន្ធថ្មីនេះ នឹងកម្រិតការសន្ទនាលើប្រធានបទប្រឈមហានិភ័យខ្ពស់ ដូចជាការធ្វើបាបខ្លួនឯង អំពើហិង្សា និងវិបត្តិផ្លូវចិត្តលើការហូបចុក (eating disorders)។ បន្ថែមពីនេះ វាក៏អនុញ្ញាតឱ្យមាតាបិតាអាចកំណត់ «ម៉ោងស្ងប់ស្ងាត់ (Quiet Hours)» គ្រប់គ្រងការកំណត់ផ្សេងៗ និងទទួលបានការជូនដំណឹង នៅពេលកូនៗពិភាក្សាលើប្រធានបទរសើប។

ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភរឿងសិស្សប្រើ AI លួចចម្លងកិច្ចការសាលា OpenAI ក៏បានបញ្ជូល «Study Mode» ដែលជាឧបករណ៍ជំនួយការសិក្សា ផ្ដល់ការណែនាំជាជំហានៗ កម្រងសំណួរ និងការរំលឹកកិច្ចការផ្ទះ ជំនួសឱ្យការផ្តល់ចម្លើយស្រាប់ៗ។ ផ្អែកតាមទិន្នន័យពី Pew Research Center បានបង្ហាញថា ការស្វែងរកព័ត៌មាន និងការជួយធ្វើកិច្ចការផ្ទះ គឺជាមូលហេតុចម្បងបំផុតដែលក្មេងទើបពេញវ័យប្រើប្រាស់ AI។

ក្រុមហ៊ុន OpenAI បានគូសបញ្ជាក់ពីគោលបំណងរបស់ខ្លួនថា៖ «យើងជឿជាក់ថា AI គួរតែពង្រីកឱកាសអប់រំ ដែលនេះជាមូលហេតុដែលយើងបានបង្កើត ChatGPT for Teens ដើម្បីគាំទ្រដល់ពេលវេលានៅក្រៅថ្នាក់រៀន នៅពេលដែលជំនួយមិនមែនតែងតែមានជានិច្ចនោះ»។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួននឹងប្រើប្រាស់ប្រព័ន្ធពិនិត្យអាយុចម្រុះ ហើយនឹងកំណត់ស្វ័យប្រវត្តិនូវកម្រិតសុវត្ថិភាពខ្ពស់បំផុតជាស្វ័យប្រវត្តិ នៅពេលប្រព័ន្ធមិនប្រាកដពីអាយុពិតប្រាកដរបស់អ្នកប្រើប្រាស់៕