«វើក» រៀបចំ Gala Dinner យ៉ាងអធិកអធម ស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិទាំង ៤ក្រុម មុនបើកឆាកប្រកួតពានរង្វាន់ «សម្តេចធិបតី» រដូវកាលទី២

19-08-2026 17:49

(ភ្នំពេញ)៖ វើក ដែលជាម្ចាស់ឧបត្ថម្ភធំពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ បានរៀបចំកម្មវិធី Gala Dinner ព្រមជាមួយការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងក្រុមបាល់ទះជម្រើសជាតិមកពី ៤ ប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធ និងប្រតិភូជាច្រើនរូបទៀត។

រាត្រីដ៏ពិសេសនេះ គឺជាឱកាសដ៏មានអត្ថន័យក្នុងការបង្កើតមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន មុនពេលឈានចូលដល់ការប្រកួតប្រជែងលើទីលាន។ លើសពីការប្រកួតយកជ័យលាភីជាមួយក្រុមជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី កម្ពុជាត្រូវប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃទី១៩ និងថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៦ ផងដែរ។

ក្រោមការសហការឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល, ជ័យលាភីលេខ២ ទទួលបាន ២០លានរៀល, និងជ័យលាភីលេខ៣ ទទួលបាន ១២លានរៀល។ ប្រសិនបើក្នុងលក្ខខណ្ឌក្រុមជម្រើសជាតិកម្ពុជាទទួលបានលេខ១ វើកនឹងឧបត្ថម្ភប្រាក់រង្វាន់ដល់ទៅ ១០០លានរៀល សម្រាប់ជ័យជំនះរបស់កម្ពុជា។
ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាប់ដៃសហការគ្នាយ៉ាងរឹងមាំ ដើម្បីសម្រេចគោលដៅរួមក្នុងការអភិវឌ្ឍ វិស័យកីឡាមួយនេះឱ្យកាន់មានសក្ដានុពល។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ «សម្តេចធិបតី» រដូវកាលទី២ នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី ១៩ ដល់ ២៣ ខែសីហា ឆ្នាំ២០២៦ នេះ។

ផឹក វើក បង្កើនកម្លាំង ទះបាល់បានកាន់តែខ្លាំងនិងយូរជាងមុន!៕