Reijnders ជាកីឡាករឆ្នើមទី៤ ដែលបានចាកចេញពី Man City នារដូវក្តៅនេះ ស្ថិតក្រោមការដឹកនាំរបស់គ្រូថ្មី
20-08-2026 10:03
(បរទេស)៖ ខ្សែបម្រើអន្តរជាតិហូឡង់ Tijjani Reijnders បានបំពេញការផ្ទេរទៅកាន់ក្លិប Al-Qadsiah នៃលីគកំពូលអារ៉ាប៊ីសាអូឌីតជាផ្លូវការហើយ ក្រោមតម្លៃខ្លួន ៥២លានផោន ពីក្លិបអង់គ្លេស Manchester City។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៨ឆ្នាំរូបនេះបានក្លាយជាខ្សែបម្រើឆ្នើមទី៤ របស់មេឃខៀវ បន្ទាប់ពី Rodri ផ្ទេរទៅកាន់ FC Barcelona ក្នុងតម្លៃ ៦៥លានផោន ហើយ Bernado Silva ផ្លាស់ទៅ Real Madrid និង Nico Gonzalez កំពុងតែទាក់ទងផ្ទេរទៅក្លិបរួមលីគ Newcastle United។
ទន្ទឹមគ្នានោះដែរ ក្រុមរងជើងឯក Premier League រដូវកាលមុន និងស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី Enzo Maresca ក៏បានកំពុងចរចានាំយកខ្សែបម្រើ Ayyoub Bouaddi មកពី Lille និងខ្សែបម្រើផ្សេងទៀត Enzo Fernandez ពីតោខៀវ Chelsea ទៀតដែរ។
Reijnders ត្រូវបានគេរាយការណ៍មកថា បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Al-Qadsiah ដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹក Liverpool និង Celtic គឺលោក Brendan Rodgers៕



