ហេតុអ្វីគួរជ្រើសរើសបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ បូករួមនឹង CAT នៅ «CamEd Business School»?

20-08-2026 10:52

(ភ្នំពេញ)៖ ការជ្រើសរើសសាកលវិទ្យាល័យ និងកម្មវិធីសិក្សាដែលសមស្រប គឺជាការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់អនាគតរបស់និស្សិត។ កម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ បូកនឹងសញ្ញាបត្រជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅ CamEd Business School ផ្តល់នូវការរួមបញ្ចូលគ្នាដ៏មានតម្លៃ រវាងចំណេះដឹងសិក្សា គុណវុឌ្ឍវិជ្ជាជីវៈ និងជំនាញអនុវត្តផ្ទាល់។ អត្ថប្រយោជន៍សំខាន់មួយ នៃកម្មវិធីបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ CAT គឺឱកាសក្នុងការអភិវឌ្ឍ ទាំងចំណេះដឹងសិក្សា និងជំនាញវិជ្ជាជីវៈ។

និស្សិតនឹងទទួលបានការយល់ដឹងយ៉ាងទូលំទូលាយ អំពីគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ សវនកម្ម និងការគ្រប់គ្រងអាជីវកម្ម ដែលការរួមបញ្ចូលនេះ ជួយឲ្យនិសិ្សតអាចភ្ជាប់ចំណេះដឹង ដែលបានរៀនក្នុងថ្នាក់ទៅនឹងជំនាញ ដែលតម្រូវការនៅកន្លែងធ្វើការ។ ស្របគ្នានេះដែរ CamEd មានដៃគូរសហការជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលផ្តល់ឱកាស ឲ្យនិស្សិត CamEd អាចស្វែងរកឱកាសការងារនៅក្នុងក្រុមហ៊ុនឯកជន ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនសវនកម្មជាតិ និងអន្តរជាតិ និងស្ថាប័នអាជីវកម្មផ្សេងៗ។

ចំណុចពិសេសមួយទៀត គឺគុណភាពសាស្ត្រាចារ្យ ដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ហើយត្រូវបានវាយតម្លៃក្នុងកម្រិតផ្កាយ ៥ ដោយស្ថាប័ន QS Stars នៃចក្រភពអង់គ្លេស។ ជាមួយនឹងសាស្រ្តាចារ្យដែលមានជំនាញ កម្មវិធីសិក្សាដែលផ្តោតលើវិជ្ជាជីវៈ និងឱកាសអភិវឌ្ឍជំនាញ និស្សិតអាចចាប់ផ្តើមកសាងបណ្តាញទំនាក់ទំនង បង្កើនបទពិសោធន៍ និងរៀបចំខ្លួន សម្រាប់អាជីពចាប់ពីពេលនៅសាកលវិទ្យាល័យ។

បច្ចុប្បន្ននេះ CamEd កំពុងផ្តល់ជូនអាហារូបករណ៍ Gen Z Academic Merit សម្រាប់សិស្ស ដែលទទួលបាននិទ្ទេសបាក់ឌុប A, B និង C ដោយអាចទទួលបានអាហារូបករណ៍រហូតដល់ ៥ពាន់ដុល្លារ។ សម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបរួច ឬមានបំណងបន្តការសិក្សានៅ CamEd Business School នេះគឺជាឱកាសដ៏ល្អមួយក្នុងការទទួលបាន ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សា។ សូមអញ្ជើញមកសាកសួរព័ត៌មានបន្ថែមនៅ CamEd ដោយសារអាហារូបករណ៍នេះមានចំនួនកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕