Ronaldinho សំឡឹងរកបានគ្រាប់បាល់ទី៣០០ នៅពេលត្រឡប់មកលេងបាល់វិញ ក្នុងវ័យ ៤៦ឆ្នាំ

21-08-2026 09:54

(បរទេស)៖ អតីតកីឡាករនិម្មិតរូបប្រេស៊ីល Ronaldinho បានថ្លែងប្រកបដោយជំនឿជាក់ ចំពោះការរកបានគ្រាប់ទី៣០០ ក្រោយពេលប្រកាសចូលទីលានវិញស្ថិតក្នុងវ័យ ៤៦ឆ្នាំ នៅពេលចូលរួមជាមួយ Ravenna ក្នុងលីគទី៣ អ៉ីតាលី។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកគាំទ្ររាប់ពាន់នាក់បានចេញមកទទួលស្វាគមន៍ Ronaldinho អមដោយដំណក់ទឹកភ្លៀងទៀតផង នៅពេលដែលអតីតកីឡាករក្លិប PSG, Barcelona និង AC Milan ត្រឡប់ពីការចូលនិវត្តន៍កាលពីឆ្នាំ២០១៥ មកលេងបាល់វិញ។

Ronaldinho បានសម្រេចព្យួរស្បែកជើងបាល់ទាត់នៅលើជញ្ជាំងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ដែលលេងប្រកួតផ្លូវការចុងក្រោយក្នុងក្លិប Fluminense របស់ប្រេស៊ីល ដោយបានរួមចំណែកជួយសាំបាប្រេស៊ីលឈ្នះជើងឯកពិភពលោក World Cup 2002 និងទាត់បញ្ចូលទីក្រុមតោកំណាចអង់គ្លេសនៃវគ្គ ៨ក្រុម និងឈ្នះពានឯកត្តជនបាល់មាស Ballon dÓr 2005 ទៀតផង។

រូបលោកនឹងមានភាគហ៊ុននៅក្លិបលេងនៅក្របខណ្ឌ Serie C ខាងលើនេះបានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកទីនេះ រួមជាមួយមិត្តភក្តិជាច្រើន។ ពួកយើងមានក្រុមដែលត្រូវធ្វើការរួមគ្នា ដើម្បីទទួលបានលទ្ធផលល្អ»