កម្មវិធីវាយកូនបាល់ US Open ត្រូវបានផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាប្រវត្តិសាស្រ្ត
21-08-2026 10:28
(បរទេស)៖ ព្រឹត្តិការណ៍វាយកូនបាល់ US Open ស្ថិតក្នុងក្របខណ្ឌកំពូល Grand Slam របស់សហរដ្ឋអាមេរិក ត្រូវបានបង្កើនកញ្ចប់ទឹកប្រាក់មានដល់ទៅ ១០៨លានដុល្លារក្នុងឆ្នាំ២០២៦ ដោយមានការកើនឡើង ២០%ផងដែរ បើធៀបនឹងឆ្នាំទៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ម្ចាស់ជើងឯកវិញ្ញាសាវាយទោល និងទទួលបានប្រាក់រង្វាន់ប្រមាណ ៥.៥លានដុល្លារសហរដ្ឋអាមេរិក ដោយមានការកើនឡើង ១០%ផងដែរ បើប្រៀបធៀបនឹងឆ្នាំចាស់។
ជាមួយគ្នានោះដែរ សម្រាប់កីឡាករ-កីឡាការិនីដែលបានជ្រុះចេញត្រឹមជុំទី១ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១៤០,០០០ដុល្លារ កើនដល់ទៅ ២៧% បើធៀបនឹងឆ្នាំចាស់ដែលមានតែ ៣០,០០០ដុល្លារប៉ុណ្ណោះ។
កញ្ចប់ទឹកប្រាក់ថ្មីដ៏ច្រើនក្រាស់ក្រែលនេះ ក៏រួមបញ្ចូលទាំង ២លានដុល្លារ ដែលជាមូលនិធិតំហែទាំសុខភាព ដែលបានមកពីការទាមទារបានសម្រេចពីសំណាក់កីឡាករលំដាប់ជួរមុខមកពីក្របខណ្ឌ Grand Slam នាពេលកន្លងមកផងដែរ៕



