ឆ្លើយតបទៅនឹងការគាំទ្ររបស់អ្នកប្រើប្រាស់! ក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ខេ-ខេមបូឌា បើកសម្ពោធជាផ្លូវការនូវសាខាថ្មី​នៅផ្លូវកម្ពុជាក្រោម ដើម្បីពង្រីកសេវាកម្ម

21-08-2026 14:56

​(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) អ៊ីស៊ូហ៊្សុ បានប្រកាសបើកដំណើរការជាផ្លូវការនូវសាខាថ្មីទី៤ របស់ខ្លួននៅតាមបណ្តោយផ្លូវកម្ពុជាក្រោម នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអតិថិជន និងបង្ខិតសេវាកម្មឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់។

សាខាថ្មីនេះនឹងដាក់លក់នូវរថយន្តម៉ូឌែលទាំងអស់របស់អ៊ីស៊ូហ៊្សុ រួមមាន Mu-X, ISUZU D-MAX V-CROSS 3.0L, ISUZU D-MAX Premium 1.9L, ISUZU D-MAX Deluxe 3.0L, ISUZU D-MAX Deluxe 1.9L, និង ISUZU D-Max Spark 3.0L។

លោក ហ៊ីរ៉ូយ៉ាស៊ុ សាតូ អគ្គនាយកក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ខេមបូឌា បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការបើកសាខាថ្មីនេះ ដែលឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់ក្រុមហ៊ុនលើអនាគត និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មកាន់តែប្រសើរឡើង។ លោកបន្ថែមថា «ហើយនៅថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលយើងអាចរួមគ្នាអបអរសាទរ និងប្រារព្ធពិធីបើកសម្ពោធសាខាថ្មីមួយទៀត»​

លោក ជា ហ៊ុយ អគ្គនាយករងក្រុមហ៊ុន ខេ (ខេមបូឌា) មានប្រសាសន៍ថា ការពង្រីកសាខានេះគឺដើម្បីជំរុញទីផ្សាររថយន្ត Isuzu នៅកម្ពុជាឱ្យកាន់តែមានវិសាលភាពទូលំទូលាយ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោកបន្ថែមថា «​ក្នុងនាមក្រុមហ៊ុន ខេ (ខេមបូឌា) ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះ វត្តមាន របស់អស់លោក លោកស្រី ជាដៃគូអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តយស ជាពិសេសវត្តមានរបស់លោក ហ៊ីរ៉ូយ៉ាស៊ុ សាតុ អភិបាលក្រុមហ៊ុន Isuzu Cambodia ដែលបានអញ្ជើញចូលរួមកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្ត Isuzu សាខាទី៤នាពេលនេះ ដែលអាចនិយាយបានថាមកទល់ពេលនេះ ក្រុមហ៊ុនមានអគារតាំងបង្ហាញ រថយន្ត Isuzu ចំនួន ៤ អគារ នៅប្រទេសកម្ពុជា ក្នុងទិសដៅជំរុញទីផ្សាររថយន្ត Isuzu នៅកម្ពុជា ឲ្យកាន់តែមាន វិសាលភាពកាន់តែទូលំទូលាយឡើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល»។​

ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ជម្រើសរថយន្តជាច្រើនដូចជា រថយន្ត ISUZU Pickup ម៉ូដែល D-Max មាន៦ជំរើស និងរថយន្ត ISUZU លក្ខណៈគ្រួសារ ម៉ូដែល Mu-X មាន ៣ជម្រើស ដែលជាស៊េរីឆ្នាំ ២០២៦ ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតទំហំ ១.៩ និងទំហំ៣.០ មានកំលាំងថាមពលខ្លាំង ធន់ល្អ ស៊ីប្រេង ស៊ូតតិច អាយុកាលប្រើប្រាស់បានយូរ មានអប់សិនពិសេសដែលជាជំរើសដ៏ល្អសម្រាប់អតិថិជន ក្នុងការជ្រើស រើសតាមតម្រូវការជាក់ស្តែង​។

​បច្ចុប្បន្នអគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ៊្សុ មានចំនួន ៤ សាខា រួមមានសាខារាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង, សាខាខេត្តបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ ៥ ខាងជើងលោកតាដំបងគ្រញូង ចម្ងាយ ៣០០ម៉ែត្រ, សាខាទី៣ ខេត្តកំពង់ចាម ខាងលិចរង្វង់មូលស្ពានគីហ្សូណា ចម្ងាយ ៣០០ម៉ែត្រ និងសាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចយ៉ាងមមាញឹក លើផ្លូវកម្ពុជាក្រោម (ប្រហែល ២០០ ម៉ែត្រ ខាងកើតស្តុបឋានសួគ៌ ឬអតីតស្តុបណានជីង និងប្រមាណ ៨០០ ម៉ែត្រ ខាងលិចផ្សារធំថ្មី) ដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ និងការចូលទស្សនារថយន្តរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខរថយន្ត អ៊ីស៊ូហ្ស៊ុ នៅកម្ពុជា។ រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជារថយន្តរបស់ប្រទេសជប៉ុន ជាអ្នកឯកទេស មានបទពិសោធន៍ជាង ១០០ឆ្នាំ លើការផលិតម៉ាស៊ីនម៉ាស៊ូត ដែលមានការទទួលស្គាល់លើភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ អាយុកាលប្រើប្រាស់បានយូរ ចំណាយតិចក្នុងការថែទាំ និងចរាចរណ៍លើទីផ្សារជាង ១៥០ ប្រទេសជុំវិញពិភពលោក។

ក្នុងឱកាសអបអរសាទរការបើកសាខាថ្មី និងការចូលមកដល់នៃរដូវវស្សានេះ ក្រុមហ៊ុនបានដាក់ចេញនូវកម្មវិធីប្រូម៉ូសិនពិសេសប្រចាំរដូវកាលគឺ «GREEN SEASON PROMOTION» ជាមួយនឹងការថែមជូនកញ្ចប់កាដូពិសេសៗជាច្រើនសម្រាប់ការទិញរថយន្ត Pick-up ម៉ូឌែល ISUZU D-MAX ២០២៦ និង SUV ម៉ូឌែល ISUZU Mu-X ស៊េរីថ្មី។

រថយន្ត ISUZU D-MAX ២០២៦ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយលើទីផ្សារអំពីភាពធន់ រឹងមាំ សមត្ថភាពចល័តគ្រប់ស្ថានភាពផ្លូវ និងលក្ខណៈពិសេសក្នុងការសន្សំសំចៃប្រេងឥន្ធនៈខ្ពស់។ បន្ថែមពីនេះ ម៉ូឌែល Mu-X និង V-Cross ជំនាន់ថ្មីត្រូវបានបំពាក់ដោយបច្ចេកវិទ្យាប្រព័ន្ធចង្កូតអេឡិចត្រូនិក (EPS) ដែលធ្វើឱ្យការបើកបរមានភាព រលូន ទន់ភ្លន់ ងាយស្រួលបញ្ជា និងមានកម្រិតសុវត្ថិភាពខ្ពស់បំផុត។

កញ្ចប់កាដូ និងការផ្តល់ជូនពិសេសតាមម៉ូឌែលនីមួយៗ៖
សម្រាប់អតិថិជនដែលធ្វើការទិញ ឬកក់រថយន្តISUZU D-Max V-Cross ២០២៦: នៅសាខាថ្មីនេះ នឹងទទួលបានកញ្ចប់ថែមជូនជាពិសេសរួមមាន៖ ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ,ប័ណ្ណប្រេងឥន្ធនៈ (Fuel Card) តម្លៃ $៤៣០,ការបិទស្កុតការពារថ្នាំរថយន្ត (Protective Film),កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision,កញ្ចប់គ្រឿងតុបតែងរថយន្តមួយឈុតពេញ។

​ចំពោះការទិញ ​​ISUZU D-MAX PREMIUM ២០២៦​ នឹងមាន ថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ,ការបិទស្កុតការពារថ្នាំរថយន្ត (Protective Film), កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision,​ចាក់ប្រេងឥន្ធនៈជូនមួយពេញ

​ចំពោះការទិញ ISUZU D-MAX 3.0 DELUXE ២០២៦​ នឹងមានថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ,កាមេរ៉ាសុវត្ថិភាពផ្នែកមុខ និងក្រោយ ម៉ាក Hikvision,ចាក់ប្រេងឥន្ធនៈជូនមួយពេញ,

​ចំពោះការទិញ ISUZU D-MAX 1.9 DELUXE ២០២៦​ នឹងមានថែមជូនឃ្លុបរ៉ូតទ្រង់ក្រោយ,ចាក់ប្រេងឥន្ធនៈជូនមួយពេញ។

​ដើម្បីឱ្យអតិថិជនបានសាកល្បង និងទទួលយកបទពិសោធន៍បើកបរពិតប្រាកដ ក្រុមហ៊ុន ISUZU សូមគោរពអញ្ជើញអតិថិជនទាំងអស់មកធ្វើការសាកល្បងបើកបរ (Test Drive) ដោយឥតគិតថ្លៃ នៅសាខាថ្មីផ្លូវកម្ពុជាក្រោម ចាប់ពីថ្ងៃនេះតទៅ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកដែរស្វែងរករថយន្តមានគុណភាពខ្ពស់ និងភាពជឿជាក់ពិតប្រាកដ។

សម្រាប់ព័ត៌មានបន្ថែមអំពីការកក់រថយន្ត ការសាកល្បងបើកបរ ឬលក្ខខណ្ឌប្រូម៉ូសិន ផ្សេងៗ អតិថិជនអាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទតំណាងផ្នែកលក់៖ 077 668 899 088 935 7925 ឬអញ្ជើញទៅកាន់ទីតាំងសាខាថ្មីដោយផ្ទាល់៕