១៨ យ៉ាង «វីង» បានធ្វើឱ្យសេវាធនាគារ កាន់តែងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ
21-08-2026 16:51
(ភ្នំពេញ)៖ តាមរយៈសមិទ្ធផលសំខាន់ៗទាំង ១៨ ចំណុចនេះ វីង បានបន្តនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិត និងងាយស្រួលប្រើប្រាស់ ខណៈបទពិសោធប្រើប្រាស់ក៏កាន់តែមានសុវត្ថិភាព ឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងក្លាយជាផ្នែកដ៏មានអត្ថន័យមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ បើមានគេសួរពីសេវាធនាគារនៅកម្ពុជាកាលពី ១៨ ឆ្នាំមុន ចម្លើយប្រាកដជាមានភាពខុសស្រឡះ បើធៀបនឹងពេលបច្ចុប្បន្ននេះ។ ការបើកគណនី ជាទូទៅតម្រូវឱ្យអតិថិជនធ្វើដំណើរទៅកាន់សាខាផ្ទាល់។ ការផ្ញើលុយម្តងៗ ត្រូវធ្វើដំណើរ ដំណើរឆ្លងខេត្ត ក្រុង ឬទីតាំងឆ្ងាយៗ។ សេវាហិរញ្ញវត្ថុ ភាគច្រើនប្រមូលផ្តុំតែនៅតាមទីប្រជុំជនធំៗ ខណៈដែលសហគមន៍ជាច្រើននៅតែជួបការលំបាក និងនៅឆ្ងាយពីសេវាកម្មទាំងនេះនៅឡើយ។ ប៉ុន្តែសព្វថ្ងៃនេះ សេវាធនាគារមានសឹងតែគ្រប់ទីកន្លែង។
ក្រុមគ្រួសារអាចទទួលបានប្រាក់ពីមនុស្សជាទីស្រឡាញ់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ អាជីវកម្មខ្នាតតូចអាចទទួលការទូទាត់ប្រាក់តាម QR Code យ៉ាងងាយស្រួល។ អតិថិជនអាចបើកគណនី ស្នើកម្ចី សន្សំប្រាក់ បង់វិក្កយបត្រ ទទួលរង្វាន់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន បានកាន់តែច្រើនតាមរយៈកម្មវិធីទូរសព្ទតែមួយ។ ការផ្លាស់ប្តូរនេះ មិនមែនកើតឡើងត្រឹមមួយប៉ប្រិចភ្នែកនោះឡើយ។ តែវាត្រូវបានកសាងឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីការមើលឃើញបញ្ហាជាក់ស្តែង ការបង្កើតដំណោះស្រាយដែលសមស្រប និងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនមួយៗ។
ក្នុងឱកាសគម្រប់ខួប ១៨ ឆ្នាំ ធនាគារ វីង បានក្រឡេកមើលរបត់សំខាន់ៗចំនួន ១៨ ដែលបានរួមចំណែកផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាប្រើប្រាស់សេវាធនាគារ។ បើមើលសមិទ្ធផលទាំងនេះជារួម គេអាចឃើញការផ្លាស់ប្តូរធំៗចំនួន ៦ ចំណុច ដែលក្នុងនោះមានដូចជា សេវាធនាគារកាន់តែខិតជិតសហគមន៍ កាន់តែងាយស្រួលប្រើប្រាស់ ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ មានសុវត្ថិភាពកាន់តែរឹងមាំ និងកាន់តែមានអត្ថន័យក្នុងជីវិតប្រចាំថ្ងៃ។
* សេវាធនាគារកាន់តែខិតជិតប្រជាជនក្នុងសហគមន៍
តាំងពីដំណាក់កាលដំបូង វីង បានដើរតួនាទីមួយដ៏សំខាន់ក្នុងការនាំសេវាហិរញ្ញវត្ថុ លើសពីទីតាំងធនាគារទូទៅដោយនាំសេវាកម្មទាំងនេះ ទៅគ្រប់ទិសទីតាមរយៈបណ្តាញភ្នាក់ងាររបស់ខ្លួននៅទូទាំងប្រទេស។ សម្រាប់ប្រជាជនកម្ពុជាជាច្រើន នេះមានន័យថា ពួកគេអាចផ្ញើ ទទួល ដាក់ ឬដកប្រាក់បានកាន់តែងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយដូចពីមុនទេ។ សេវាហិរញ្ញវត្ថុចាប់ផ្តើមកាន់តែខិតជិតជីវិតប្រចាំថ្ងៃ និងក្លាយជាផ្នែកមួយនៃសហគមន៍ដែលមនុស្សរស់នៅ និងប្រកបមុខរបរ។ ពីមួយឆ្នាំទៅមួយឆ្នាំ បណ្តាញសេវាទាំងនេះក៏បានបន្តពង្រីកកាន់តែទូលំទូលាយ។
សព្វថ្ងៃ វីង មានវត្តមានកាន់តែជិតអតិថិជន តាមរយៈសាខាធនាគារដែលកំពុងបន្តកើនឡើង ភ្នាក់ងារធនាគារ វីង ប្រមាណ ១២.០០០ កន្លែង, ភ្នាក់ងារ វីង ម៉ាស្ទ័រ ២០០ កន្លែង និងបណ្តាញឌីជីថលដែលផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ មុខងារ។ ទន្ទឹមនឹងនេះ បណ្តាញរបស់ វីង ក៏ត្រូវបានពង្រឹងបន្ថែមដោយអាជីវករប្រមាណ ២០០.០០០ អាជីវកម្ម ក៏ដូចជាដៃគូអាជីវកម្ម និងដៃគូទូទាត់ដែលកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ព្រមទាំងសេវាកម្មទំនើបៗដូចជា WingFlex ជាដើម ដែលផ្តល់លទ្ធភាពឱ្យអតិថិជនអាចប្រើប្រាស់សេវា វីង នៅគ្រប់ទីកន្លែង
និងឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងតម្រូវការប្រចាំថ្ងៃ។
ភាពងាយស្រួលនេះ ក៏បានបោះជំហានទៅដល់ក្រៅប្រទេសផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចបើកគណនីធនាគារ វីង ពីទូទាំង ១៣ ប្រទេស ដែលជួយឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុ ផ្ញើប្រាក់ជូនគ្រួសារ និងបន្តប្រើប្រាស់ធនាគារក្នុងស្រុកបានយ៉ាងរលូន ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដោយផ្ទាល់ឡើយ។ សព្វថ្ងៃ សេវាធនាគារដែលងាយស្រួលទៅដល់ មិនមែនមានន័យត្រឹមតែថា មានសាខា ឬភ្នាក់ងារនៅជិតអតិថិជនប៉ុណ្ណោះទេ។ សំខាន់ជាងនេះ គឺថា សេវាធនាគារអាចជួយឱ្យពួកគេធ្វើអ្វីខ្លះទាំងក្នុងជីវិតប្រចាំថ្ងៃ និងការប្រកបអាជីវកម្ម។
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន វីង បានពង្រីកសេវាកម្មសម្រាប់ការបម្រើអតិថិជនទូទៅ ទៅកាន់ការគាំទ្រអាជីវករ, សហគ្រាសធុនតូច និងមធ្យម, សាជីវកម្ម និងក្រុមហ៊ុននាំចេញ-នាំចូល។ សេវាហិរញ្ញវត្ថុសម្រាប់អាជីវកម្មក៏ត្រូវបានពង្រីកកាន់តែទូលំទូលាយ ដោយរួមមាន សេវាបើកប្រាក់បៀវត្ស, ហិរញ្ញប្បទានពាណិជ្ជកម្ម, ការប្តូរប្រាក់ 0FX, ដំណោះស្រាយហិរញ្ញវត្ថុ ដែលស្របតាមស្តង់ដារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលផ្តល់ជូនឥណទានបង្វិលសម្រាប់ការបង់ពន្ធ និងលិខិតធានាពីធនាគារ ជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សព្វថ្ងៃ សេវាធនាគារមិនមែនគ្រាន់តែខិតជិតអតិថិជនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយសម្រួលកិច្ចការហិរញ្ញវត្ថុបានកាន់តែច្រើនផងដែរ ចាប់ពីការទូទាត់ សន្សំ កម្ចី ទទួលប្រាក់បៀវត្ស និងការគ្រប់គ្រងអាជីវកម្ម ព្រមទាំងអាចចាប់យកសក្តានុពលក្នុងសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា។
* សេវាធនាគារកាន់តែសាមញ្ញ និងងាយស្រួលប្រើប្រាស់
ជាច្រើនឆ្នាំមកនេះ វីង បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើឱ្យរាល់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ លែងមានភាពស្មុគស្មាញ។
តាមរយៈការដកប្រាក់ដោយឥតគិតថ្លៃ អតិថិជនដែលប្រើប្រាស់អេប Wing Bank អាចដកប្រាក់ដោយមិនចាំបាច់បង់សេវាបន្ថែម នៅតាមគ្រប់សាខាធនាគារ វីង ភ្នាក់ងារធនាគារ វីង និងភ្នាក់ងារវីង ម៉ាស្ទ័រ។ ការលុបចោលថ្លៃសវាពីការដកប្រាក់នេះ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រាលបន្ទុកចំណាយហិរញ្ញវត្ថុប្រចាំថ្ងៃ និងធ្វើឱ្យការដកប្រាក់កាន់តែងាយស្រួល និងមានតម្លាភាព។
តាមរយៈកម្ចីឌីជីថល អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចស្នើសុំកម្ចីតាមប្រព័ន្ធឌីជីថល ដែលផ្តល់លទ្ធភាពឱ្យអតិថិជនទូទៅ និងអាជីវកម្មខ្នាតតូច ទទួលបានហិរញ្ញប្បទានកាន់តែរហ័សទាន់ចិត្ត ដើម្បីដោះស្រាយតម្រូវការបន្ទាន់។ តាមរយៈគណនីសន្សំដើម្បីគោលដៅ អតិថិជនអាចប្រែក្លាយក្តីស្រមៃផ្ទាល់ខ្លួន ឱ្យទៅជាទម្លាប់នៃការសន្សំប្រាក់ដែលមានរចនាសម្ព័ន្ធច្បាស់លាស់។
ការបើកគណនីពីចម្ងាយ និងសេវាកម្មដ៏សម្បូរបែបនៅក្នុងអេប Wing Bank បានធ្វើឱ្យប្រតិបត្តិការធនាគារកាន់តែងាយស្រួល ដោយមិនចាំបាច់មានឯកសារស្មុគស្មាញ មិនបាច់ធ្វើដំណើរ ឬរំខានដល់ការងារប្រចាំថ្ងៃឡើយ។ ដំណោះស្រាយទាំងនេះ ថែមទាំងទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិទៀតផង។
ជាក់ស្តែងកម្ចីឌីជីថល ទទួលបានពានរង្វាន់ឆ្នើមឈានមុខគេសម្រាប់កម្ចីឌីជីថល ចំណែកឯគណនីសន្សំដើម្បីគោលដៅ ទទួលបានពានរង្វាន់ច្នៃប្រឌិតសម្រាប់សេវាកម្មសន្សំប្រាក់។ ការទទួលស្គាល់ទាំងនេះ មិនមែនគ្រាន់តែជាកិត្តិយសសម្រាប់ វីង ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថា ភាពច្នៃប្រឌិតដែលបង្កើតឡើងដែលឆ្លើយតប តម្រូវការជាក់ស្តែងរបស់អតិថិជន អាចធ្វើឱ្យការទទួលបានកម្ចី ការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុ កាន់តែងាយស្រួល និងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។
* សេវាធនាគារផ្តល់អត្ថប្រយោជន៍កាន់តែច្រើន
ជាមួយនឹងការប្រើប្រាស់ការទូទាត់ឌីជីថលកាន់តែទូលំទូលាយ វីង ក៏បានចាប់ផ្តើមបន្ថែមអត្ថប្រយោជន៍ថ្មីៗ ដើម្បីឱ្យរាល់ប្រតិបត្តិការប្រចាំថ្ងៃ កាន់តែមានតម្លៃសម្រាប់អតិថិជន លើសពីប្រតិបត្តិការធម្មតា។ តួយ៉ាង វីងភ័ញ ត្រូវបានបង្កើតឡើងដើម្បីផ្តល់រង្វាន់ ដល់អតិថិជនសម្រាប់ការទូទាត់តាមប្រព័ន្ធឌីជីថល និងជួយពង្រឹងបណ្តាញដៃគូអាជីវកររបស់ វីង ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ អតិថិជនអាចសន្សំពិន្ទុពីរាល់ប្រតិបត្តិការប្រចាំថ្ងៃ និងអាចយកទៅប្តូរយករង្វាន់ ឬអត្ថប្រយោជន៍ផ្សេងៗពីបណ្តាដៃគូសហការ។ ក្រោយមក វីងភ័ញ ត្រូវបានអភិវឌ្ឍបន្ថែមតាមរយៈកម្មវិធីដូចជា Surprise Box ដែលធ្វើឱ្យការទូទាត់កាន់តែមានភាពរីករាយ ដោយអតិថិជនអាចទទួលបាន វីងភ័ញ ការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
សព្វថ្ងៃ បេសកកម្ម ជីបជីប បានបន្តនាំបទពិសោធនេះឱ្យទៅមុខមួយកម្រិតទៀត។ អតិថិជនមិនត្រឹមតែទទួលបានរង្វាន់ពីការធ្វើប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏អាចទទួលបានអត្ថប្រយោជន៍តាមរយៈការបំពេញបេសកកម្ម សាកល្បងមុខងារ និងស្វែងយល់ពីសេវាផ្សេងៗនៅលើអេប Wing Bank ផងដែរ។ អតិថិជនមិនត្រឹមតែទទួលបានរង្វាន់ពីការធ្វើប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏អាចទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការចូលរួមបំពេញបេសកកម្ម សាកល្បងសេវាថ្មីៗ និងស្វែងយល់ពីមុខងារផ្សេងៗនៅលើអេប Wing Bank។ វឌ្ឍនភាពនេះ បង្ហាញពីរបៀបថ្មីដែល វីង កំពុងកសាងទំនាក់ទំនងជាមួយអតិថិជន ពីការផ្តល់រង្វាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ទៅជាការបង្កើតបទពិសោធដែលលើកទឹកចិត្តឱ្យអតិថិជនចូលរួម ការស្វែងយល់ និងការកសាងទំនាក់ទំនងយូរអង្វែង។
* សេវាធនាគារកាន់តែឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកប្រើប្រាស់
ស្របពេលសេវាឌីជីថលកាន់តែរីកចម្រើន អតិថិជនក៏ចាប់ផ្តើមរំពឹងកាន់តែច្រើនថា សេវាធនាគារគួរតែមានភាពបត់បែន និងសមស្របទៅនឹងតម្រូវការ និងរបៀបរស់នៅរបស់ពួកគេ ជាជាងតម្រូវឱ្យពួកគេសម្របតាមប្រព័ន្ធធនាគារ។ វីង បានឆ្លើយតបទៅនឹងចំណុចនេះ ដោយផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជនក្នុងការស្វែងរក និងប្រើប្រាស់សេវាហិរញ្ញវត្ថុ។ តួយ៉ាង ម៉ាស្ទ័រកាត វ័ន ដែលជាកាតដំបូងគេបង្អស់នៅកម្ពុជាដែលរួមបញ្ចូលមុខងារដេប៊ីត និងក្រេឌីត នៅក្នុងកាតតែមួយ ដោយបានផ្តល់នូវភាពបត់បែនដល់អតិថិជន ក្នុងការជ្រើសរើសរបៀបទូទាត់ប្រាក់បានតាមតម្រូវការរបស់ខ្លួន។
ចំណែក វីង វីសា ខសស្ទឹមម៉ាយកាត វិញក៏បានបន្ថែមភាពផ្ទាល់ខ្លួនទៅលើផលិតផលធនាគារ ដោយអនុញ្ញាតឱ្យអតិថិជនអាចបង្ហាញចំណង់ចំណូលចិត្ត និងស្ទីលរបស់ខ្លួនតាមរយៈកាតដែលពួកគេប្រើប្រាស់រាល់ថ្ងៃ។ បន្ថែមពីនេះ អេប Wing Bank ជំនាន់ថ្មី ក៏ជួយឱ្យអ្នកប្រើប្រាស់អាចរៀបចំ និងចូលទៅកាន់សេវាដែលខ្លួនប្រើញឹកញាប់បានកាន់តែងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។
ការផ្លាស់ប្តូរទាំងនេះ បង្ហាញពីទិសដៅថ្មីមួយនៃសេវាធនាគារ។សព្វថ្ងៃ អតិថិជនម្នាក់ៗមានរបៀបរស់នៅ តម្រូវការ និងគោលដៅហិរញ្ញវត្ថុខុសៗគ្នា។ ដូច្នេះ ពួកគេក៏រំពឹងថា សេវាធនាគារគួរតែមានជម្រើសកាន់តែច្រើន និងអាចបត់បែនទៅតាមអ្វីដែលពួកគេត្រូវការសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ សម្រាប់ធនាគារ ការបង្កើតបានជាផលិតផល និងសេវាច្រើនប្រភេទ មិនទាន់គ្រប់គ្រាន់នោះទេ។ អ្វីដែលកាន់តែសំខាន់ គឺធ្វើឱ្យអតិថិជនអាចជ្រើសរើស និងប្រើប្រាស់សេវាទាំងនោះដោយភាពងាយស្រួល និងឆ្លើយតបតាមតម្រូវការប្រចាំថ្ងៃ។
* សេវាធនាគារទាមទារប្រព័ន្ធសុវត្ថិរឹងមាំ
ស្របពេលដែលសេវាធនាគារកាន់តែងាយស្រួល និងដំណើរការតាមប្រព័ន្ធឌីជីថល ការការពារសុវត្ថិភាពអតិថិជនកាន់តែមានសារៈសំខាន់បំផុត។ វីង បានបន្តពង្រឹងសុវត្ថិភាពនៃការទូទាត់ បំពាក់ប្រព័ន្ធសុវត្ថិភាពនៅ លើកម្មវិធីធនាគារនៅលើទូរសព្ទ ការត្រួតពិនិត្យហានិភ័យឌីជីថល និងការផ្សព្វផ្សាយសារអប់រំអំពីការបោកប្រាស់។ អតិថិជនត្រូវបានគាំទ្រដោយប្រព័ន្ធសុវត្ថិភាព ដូចជាការជូនដំណឹងនៅពេលចូលប្រើគណនី ខណៈដែលយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាប្រចាំ ជួយឱ្យពួកគេអាចសម្គាល់ពីសារគួរឱ្យសង្ស័យ ការក្លែងបន្លំគណនី ទំព័រហ្វេសប៊ុកក្លែងក្លាយ និងល្បិចបោកប្រាស់ទូទៅ។
ទន្ទឹមនឹងការពង្រឹងប្រព័ន្ធសុវត្ថិភាព វីង ក៏អនុវត្តតាមស្តង់ដាដែលមានការទទួលស្គាល់ជាអន្តរជាតិផងដែរ។ ក្នុងនោះរួមមានការបន្តអនុលោមតាមស្តង់ដា PCI DSS សម្រាប់សុវត្ថិភាពនៃការទូទាត់តាមកាត និងការវាយតម្លៃអន្តរជាតិលើការការពារអតិថិជនជាដើម។ យ៉ាងណាមិញ ស្តង់ដាទាំងនេះមិនមែនមានសារៈសំខាន់ត្រឹមតែផ្នែកបច្ចេកវិទ្យានោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺការធានាថា ខណៈសេវាធនាគារកាន់តែងាយស្រួល និងលឿនជាងមុន អតិថិជនក៏នៅតែអាចប្រើប្រាស់សេវាទាំងនោះដោយមានភាពជឿជាក់ និងទំនុកចិត្តបំផុត។ ភាពច្នៃប្រឌិតអាចធ្វើឱ្យសេវាធនាគារកាន់តែលឿន និងងាយស្រួល ប៉ុន្តែសុវត្ថិភាព និងការការពារអតិថិជន គឺជាមូលដ្ឋានដែលធ្វើឱ្យការប្រើប្រាស់សេវាទាំងនោះកាន់តែមានទំនុកចិត្ត។ ការអនុវត្តស្តង់ដាសុវត្ថិភាព និងការការពារអតិថិជនរបស់ធនាគារ វីង ក៏ត្រូវបានគាំទ្រដោយស្តង់ដាអន្តរជាតិឯករាជ្យ ដែលទទួលស្គាល់ជាសកល រួមទាំងការអនុលោមតាមស្តង់ដា PCI DSS សម្រាប់សុវត្ថិភាពកាតទូទាត់ និងការវាយតម្លៃអន្តរជាតិស្តីពីការការពារអតិថិជនផងដែរ។
អត្ថន័យពេញលេញនៃការអនុលោមតាមស្តង់ដាទាំងនេះ មានតម្លៃលើសពីបច្ចេកវិទ្យាទៅទៀត។ ព្រោះវាបានគូសបញ្ជាក់ពីគោលការណ៍យ៉ាងច្បាស់លាស់ថា ភាពងាយស្រួល មិនត្រូវបោះបង់ចោលនូវការរក្សាទំនុកចិត្ត របស់អតិថិជននោះឡើយ។ បច្ចេកវិទ្យា អាចធ្វើឱ្យសេវាធនាគារកាន់តែរហ័ស តែការការពារយ៉ាងរឹងមាំ ទើបអាចធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការប្រើប្រាស់យ៉ាងពិតប្រាកដ។
* ពីការយល់ដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់ការរីកចម្រើនក្នុងជីវិត
តួនាទីរបស់ធនាគារសព្វថ្ងៃនេះ មិនមែនមានត្រឹមការផ្តល់ផលិតផល ឬជួយអតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ។ គ្រឹះស្ថានធនាគារក៏អាចចូលរួមជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីការគ្រប់គ្រងលុយកាក់ ធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ និងប្រើប្រាស់សេវាហិរញ្ញវត្ថុជាឱកាសមួយក្នុងការកសាងជីវិត គ្រួសារ និងសហគមន៍ឱ្យរីកចម្រើនទៅមុខ។ តួយ៉ាង តាមរយៈបណ្តុំមាតិកា «សារៈសំខាន់នៃហិរញ្ញវត្ថុ» វីង បានបង្កើតមាតិកាហិរញ្ញវត្ថុដែលងាយយល់ និងផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវដែលមនុស្សជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ ដើម្បីជួយឱ្យការសម្រេចចិត្តពាក់ព័ន្ធនឹងលុយកាក់កាន់តែមានភាពច្បាស់លាស់។
ចំណែកបណ្តុំមាតិកា «វីង ដើម្បីសហគមន៍» វីង ក៏បានផលិតមាតិកាដោយនាំយករឿងរ៉ាវពិតរបស់បុគ្គល គ្រួសារ សហគ្រិន និងសហគមន៍នានា មកចែករំលែក ដើម្បីបង្ហាញពីរបៀបដែលភាពតស៊ូ ការចាប់យកឱកាស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ អាចជួយឱ្យមនុស្សបោះជំហានទៅរកការរីកចម្រើនក្នុងជីវិត។ គំនិតផ្តួចផ្តើមទាំងនេះ បង្ហាញថា ការនាំសេវាហិរញ្ញវត្ថុឱ្យទៅដល់មនុស្សកាន់តែច្រើន មិនមែនមានត្រឹមតែការផ្តល់ផលិតផល ឬសេវាឱ្យពួកគេប្រើប្រាស់ប៉ុណ្ណោះទេ។ ការជួយណែនាំប្រជាជនឱ្យយល់ដឹងពីរបៀបប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងមានគោលដៅច្បាស់លាស់ កាន់តែមានភាពចាំបាច់។
* ១៨ របត់សំខាន់ៗ ឆ្ពោះទៅរកសេវាធនាគារដែលកាន់តែប្រសើរ
បើក្រឡេកមើលដោយឡែក របត់សំខាន់ៗទាំង ១៨ របស់ វីង មានទាំងផលិតផលថ្មីៗ បណ្តុំផ្លេតហ្វម ភាពជាដៃគូ និងគំនិតផ្តួចផ្តើមដើម្បីសហគមន៍។ ប៉ុន្តែបើមើលជារួម គេអាចឃើញរឿងមួយយ៉ាងច្បាស់ថា ការផ្លាស់ប្តូរទាំងអស់នេះ សុទ្ធតែឆ្ពោះទៅរកគោលដៅដូចគ្នា គឺធ្វើឱ្យសេវាធនាគារកាន់តែងាយស្រួល និងកាន់តែសមស្របនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ តាមរយៈសាខាធនាគារ, ភ្នាក់ងារ, អាជីវករ, ដៃគូ និងបណ្តាញឌីជីថល សេវាហិរញ្ញវត្ថុបានកាន់តែខិតជិតប្រជាជន។ បច្ចេកវិទ្យាបានជួយសម្រួលកិច្ចការធនាគារប្រចាំថ្ងៃឱ្យកាន់តែងាយស្រួល ខណៈការធ្វើប្រតិបត្តិការក៏ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងមានជម្រើសដែលសមទៅនឹង តម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។ ទន្ទឹមនឹងការរីកចម្រើននៃសេវាឌីជីថល ការការពារ និងសុវត្ថិភាពរបស់អតិថិជនក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ លើសពីនេះ សេវាហិរញ្ញវត្ថុកាន់តែផ្សារភ្ជាប់ទៅនឹងចំណេះដឹង ឱកាស និងការជួយឱ្យប្រជាពលរដ្ឋ អាចបោះជំហានទៅមុខក្នុងជីវិតបានកាន់តែប្រសើរ។
សម្រាប់លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានលើកឡើងថា «ការផ្លាស់ប្តូរទាំងនេះ សុទ្ធតែចាប់ផ្តើមពីគោលគំនិតដ៏សាមញ្ញមួយ គឺធ្វើយ៉ាងណាឱ្យសេវាធនាគារកាន់តែមានប្រយោជន៍ និងងាយស្រួលសម្រាប់មនុស្សគ្រប់រូបក្នុងជីវិតប្រចាំថ្ងៃ។ នវានុវត្តន៍មិនគួរត្រូវបានបង្កើតឡើងគ្រាន់តែ ដើម្បីបង្ហាញពីអ្វីដែលថ្មីនោះទេ។ រាល់ការពង្រីកសេវាកម្ម ការធ្វើឱ្យសេវាធនាគារកាន់តែងាយស្រួល ការពង្រឹងសុវត្ថិភាព និងការបង្កើតបទពិសោធដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន គឺសុទ្ធតែត្រូវបានជំរុញដោយសំណួរតែមួយគត់។ តើយើងអាចធ្វើឱ្យសេវាធនាគារដំណើរការកាន់តែប្រសើរឡើង សម្រាប់ប្រជាជន ដែលកំពុងពឹងផ្អែកលើវារាល់ថ្ងៃ បានដោយរបៀបណា? ពេលក្រឡេកមើលសមិទ្ធផលទាំង ១៨ នេះ ការប្តេជ្ញាចិត្តមួយនេះ គឺមិនដែលប្រែប្រួលឡើយ»។
បច្ចេកវិទ្យានឹងនៅតែបន្តដើរតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរវិស័យធនាគារនាពេលអនាគត។ ប៉ុន្តែការរីកចម្រើនពិតប្រាកដ មិនអាចវាស់ត្រឹមតែថាបច្ចេកវិទ្យាទំនើបប៉ុណ្ណានោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺថាអតិថិជនអាចទទួលបានសេវាហិរញ្ញវត្ថុ ដោយងាយស្រួលកម្រិតណា តើពួកគេមានទំនុកចិត្តក្នុងការប្រើប្រាស់កម្រិតណា ហើយតើសេវាកម្មទាំងនោះ បានក្លាយជាចំណែកមួយ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងរលូនកម្រិតណា។ នេះហើយជាការផ្លាស់ប្តូរដ៏អស្ចារ្យបំផុត។ សេវាធនាគារ លែងជារឿងដែលស្មុគស្មាញ និងខាតពេលទៀតហើយ។ តែវាបានក្លាយជាផ្នែកមួយ ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់យើង កាន់តែងាយស្រួល៕









