Arsenal យកបាន ៣ពិន្ទុដោយស្រួលនៅថ្ងៃបើកឆាក Premier League រដូវកាលថ្មី ក្នុងនាមក្រុមការពារតំណែងជើងឯក

22-08-2026 09:46

(បរទេស)៖ កាំភ្លើងធំ Arsenal បានបំបាក់ក្រុមទើបឡើងថ្មី Coventry City ដោយលទ្ធផល ៣ទល់នឹង០ មិនឱ្យតដៃរួចឡើយនាយប់មិញនេះ នៅថ្ងៃបើកឆាកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២៦-២៧។

នេះមានន័យថា ម្ចាស់ការពារតំណែងជើងឯកលីគមួយនេះ បានឡើងទៅឈរទីកំពូលតារាង ដោយមាន ៣ពិន្ទុមុនគេ ពីមួយប្រកួតបើកឆាកសប្តាហ៍ទី១ មុនគេក្នុងកីឡដ្ឋាន Emirates របស់ខ្លួនផងដែរ បន្ទាប់ពីគ្រងតំណែងជើងឯកពានបើករដូវកាល FA Community Shields 2026 រួចមក។

កីឡាករជួរមុខទាំង៣ រួមមាន Kai Havertz, Bukayo Saka និង Martin Odegaard សុទ្ធតែបានរួមចំណែកជួយក្រុមរបស់លោក Mikel Arteta រកបាន ៣ពិន្ទុដោយស្រួល និងបិទក្រុមរបស់លោក Frank Lampard ជាប់តែម្តង នាមជាក្រុមទើបឡើងថ្មីមកពី Championship។

វាប្រៀបដូចជារដូវកាលមុនដែល Arsenal ដណ្តើមបានជើងឯក PL ត្រឡប់មកវិញ ក្រោយរង់ចាំអស់ ២២ឆ្នាំ នៅពេលដែលជម្រើស ១១នាក់ដំបូងពុំមានការប្រែប្រួលច្រើនឡើយ និងបន្តធ្វើបានល្អថែមទៀត ក្រោយជួប Manchester City ដោយបំបាក់ក្នុងលទ្ធផលនេះដូចគ្នា៕