ក្រុមហ៊ុន WorldBridge Homes រៀបចំកម្មវិធីប្រគល់រង្វាន់ធំផ្ទះ ១ល្វែង ព្រមទាំងរង្វាន់ ៥០ផ្សេងទៀត និងប្រកាសផ្តល់ជូនពិសេសចុងក្រោយ សម្រាប់គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល

23-08-2026 09:24

(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Homes នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចាប់ឆ្នោត និងប្រគល់រង្វាន់យ៉ាងអធិកអធម ជូនដល់អតិថិជនដែលបានគាំទ្រគម្រោង «លំនៅឋានទីក្រុងរណបសិរីមង្គល» ដោយរួមមានរង្វាន់ធំគឺ ផ្ទះ០១ល្វែង ម៉ូតូ Honda Wave iPhone 17 Pro Max ព្រមទាំងគ្រឿងអគ្គិសនីទំនើបៗសរុបចំនួន ៥០រង្វាន់ ពិតប្រាកដដូចការសន្យា ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តរបស់អតិថិជននាពេលកន្លងមក។

នៅក្នុងឱកាសនោះផងដែរ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WorldBridge Homes បានថ្លែងអបអរសាទរដល់ម្ចាស់រង្វាន់ទាំងអស់ និងបានប្រកាសពី ការផ្តល់ជូនពិសេសចុងក្រោយ (Final Promotion) សម្រាប់ផ្ទះដែលនៅសល់ចំនួនតិចតួចចុងក្រោយ ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាអាចចាកផុតពីការជួលផ្ទះមកធ្វើជា «ម្ចាស់ផ្ទះផ្ទាល់ខ្លួន»

កញ្ចប់អត្ថប្រយោជន៍ និងឱកាសពិសេសមិនធ្លាប់មាន៖

* រស់នៅដោយទំនុកចិត្ត៖ ផ្ទះមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ព្រមទាំង ចំណេញ ៤% ភ្លាមៗដោយសាររដ្ឋជាអ្នករ៉ាប់រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ។
* តម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុត៖ តម្លៃបង់ផ្តាច់ ២៣,៦០០ដុល្លារតែប៉ុណ្ណោះ ហើយចំពោះលក្ខខណ្ឌបង់រំលស់គឺគ្រាន់តែបង់មុន ១,០០០ដុល្លារ និងបង់ប្រចាំខែ ១៨៨ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
* ការផ្តល់ជូនពិសេស៖ ការបញ្ចុះតម្លៃបន្ថែម និងការថែមជូនរង្វាន់ជាច្រើនមុខទៀត សម្រាប់ការទិញនៅពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦។
* ចូលរស់នៅបានភ្លាមៗ៖ មិនបាច់រង់ចាំយូរ ទិញភ្លាម អាចរៀបចំកាបូបចូលរស់នៅ ឬបើកអាជីវកម្មបានភ្លាមៗ។
* ទីតាំងយុទ្ធសាស្ត្រ និងសក្ដានុពលខ្ពស់៖ ស្ថិតនៅទល់មុខបណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster), ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រឹមតែ១០នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី)។
* បរិស្ថានរស់នៅទាន់សម័យ៖ មានសួនច្បារសាធារណៈធំៗចំនួន ៣ក្នុងគម្រោង ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងសុខមាលភាពមាំមួនសម្រាប់ក្រុមគ្រួសារ មានផ្សារសហគមន៍ ឡានក្រុងសាធារណៈ។

តាមការបញ្ជាក់របស់លោក យក់ សុធីរិទ្ធ «យើងខ្ញុំយល់ពីក្តីស្រមៃរបស់អ្នកដែលកំពុងរស់នៅផ្ទះជួល ហើយត្រូវចំណាយថវិកាជារៀងរាល់ខែដោយគ្មានបានអ្វីមកវិញ។ ដូច្នេះនេះជាឱកាសចុងក្រោយបង្អស់ក្នុងការផ្លាស់ប្តូរការចំណាយលើថ្លៃជួលផ្ទះ មកជាការបង់រំលស់ផ្ទះផ្ទាល់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវតាមច្បាប់»

គម្រោង «លំនៅឋានទីក្រុងរណបសិរីមង្គល» គឺជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេ និងធំជាងគេនៅកម្ពុជា អភិវឌ្ឍន៍លើផ្ទៃដីជាង ២៣ ហិកតា (សរុប ២,៤៥៧ ល្វែង) ដោយក្រុមហ៊ុន WorldBridge Homes ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី និងមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រញាប់ឡើង! ឱកាសចុងក្រោយសម្រាប់ផ្ទះនៅសល់ក្នុងចំនួនដ៏តិចតួច!!! សូមអញ្ជើញមកទស្សនាគម្រោងផ្ទាល់ ឬទាក់ទងមកកាន់ការិយាល័យលក់ជារៀងរាល់ថ្ងៃតាមរយៈ៖ ទូរស័ព្ទ៖ 070 905 333 / 070 906 333 / 070 907 333
ទីតាំង៖ ផ្លូវជាតិលេខ ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕