ប្រធាន UEFA រំលឹកទៅដល់លោក Infantino ថា «ត្រូវតែចងចាំ ព្រោះលោកក៏ជាអ្នកនៅអឺរ៉ុបដែរ»
24-08-2026 10:38
(បរទេស)៖ ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានលើកឡើងថា លោក Gianni Infantion ត្រូវតែចងចាំថា រូបលោកក៏ជាអ្នកអឺរ៉ុបដែរ ដែលបានពិព័រណ៍នាថា គម្រោងលក់ភាគហ៊ុន World Cup របស់លោក វាពិតជាអាក្រក់ជាងការបង្កើតកម្មវិធី Super League ទៅទៀត។
គួររំលឹកផងថា កាលពីដើមខែសីហា ឆ្នាំ២០២៦ នេះ FIFA បានសម្រេចលុបចោលនូវគម្រោងលក់ភាគហ៊ុនខាងលើចោលវិញ ក៏ព្រោះតែ UEFA បានដឹកនាំការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាបំផុត តាមរយៈការបោះឆ្នោតពហិការ រួមទាំងបំផុសបំផុលសហព័ន្ធដទៃទៀតផង។
គិតចាប់តាំងពីពេលនោះមក UEFA បានបាត់បង់ទំនុកចិត្តលើលោក Infantino រួមទាំងសហព័ន្ធនៃប្រទេសដទៃក៏បានបង្ហាញជំហរមិនគាំទ្របុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំរូបនេះទៀតដែរ។
លោក Ceferin បានថ្លែងក្នុងកិច្ចសម្ភាសន៍ក្នុង Podcast របស់ Rest is Politics ថា «ខ្ញុំគិតថា គម្រោងការថ្មីនេះ វាពិតជាអាក្រក់ជាងកម្មវិធី Super League ទៅទៀត»។
ទោះជាយ៉ាងណា បុរសសញ្ជាតិរ៉ូម៉ានី វ័យ ៥៨ឆ្នាំ Ceferin ក៏បានបញ្ជាក់ផងថា រូបលោកគឺគ្មានបំណងធ្វើប្រធាន FIFA នាពេលបោះឆ្នោត នៅក្នុងសមាជប្រចាំឆ្នាំដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៧ ខាងមុខឡើយ ដ្បិតលោក Infantino មានបំណងកាន់តំណែងធំនេះ ក្នុងអាណត្តិទី៤ របស់លោកបន្តទៀត។
គួរបញ្ជាក់ផងថា លោក Infantino ក៏ធ្លាប់ធ្វើការនៅ UEFA មានរយៈពេល ១៦ឆ្នាំមកដែរ ក្នុងនោះធ្លាប់កាន់តួនាទីជាអគ្គលេខាធិការ ៩ឆ្នាំ និងបានកំពុងធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងរកការគាំទ្រឡើងវិញទៀតផង៕



