សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បញ្ចេញឈ្មោះខ្សែបម្រើប្រយុទ្ធទាំង១០ ល្អបំផុតនៅដើមរដូវកាលថ្មី

24-08-2026 17:11

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញបញ្ជីឈ្មោះកីឡាករបម្រើប្រយុទ្ធល្អទាំង ១០នាក់ នៅពេលរដូវកាលថ្មីឆ្នាំ២០២៦-២៧ ទើបតែដំណើរការបាន ២សប្តាហ៍ប៉ុណ្ណោះ។

បើយោងតាម UEFA.com បានបង្ហាញថា Top attacking midfielders មានប្រធានក្រុមបិសាចក្រហម Manchester United គឺ Bruno Fernandes ឈរលើគេបង្អស់ ក្នុងចំណោម ១០នាក់ ដែលសុទ្ធសឹងលេងក្នុងលីគកំពូលទាំងអស់ និងមាន Nico Paz តែម្នាក់គត់មកពីតំបន់អាមេរិកឡាទីន គឺអាហ្សង់ទីន។

១៖ Bruno Fernandes (Man Utd/ព័រទុយហ្គាល់)
២៖ Jude Bellingham (Real Madrid/អង់គ្លេស)
៣៖ Dominik Szoboszlai (Liverpool/ហុងគ្រី)
៤៖ Rayan Cherki (Man City/បារាំង)
៥៖ Nico Paz (Como/អាហ្សង់ទីន)

៦៖ Martin Odegaard (Arsenal/ន័រវែស)
៧៖ Morgan Rodgers (Chelsea/អង់គ្លេស)
៨៖ Scott McTominay (Napoli/ស្កុតឡេន)
៩៖ Arda Guler (Real Madrid/តួកគីយ៉េ)
១០៖ Christoph Baumgartner (RB Leipzig/អូទ្រីស)៕