Man City ព្រមព្រៀងតម្លៃផ្ទេរជាង ៣០លានផោន ចំពោះខ្សែបម្រើស្លាប Allan ដើម្បីជំនួស Savinho

25-08-2026 10:55

(បរទេស)៖ Manchester City បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ៣៤.២លានផោន សម្រាប់ខ្សែបម្រើស្លាប Allan Elias នៃក្លិបប្រេស៊ីល Palmeiras ដើម្បីយកមកជំនួស Savinho ដែលរៀបនឹងផ្ទេរទៅក្លិបរួមលីគ Tottenham Hotspur។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Allan វ័យ ២២ឆ្នាំសញ្ជតិប្រេស៊ីលរូបនេះ គឺជាកីឡាករយុវជនថ្នាលរបស់ Palmeiras មុនពេលត្រូវបានកោះហៅឡើងមកលេងក្រុមធំនាឆ្នាំ២០២៥ ដល់បច្ចុប្បន្ន។

ក្រុមមេឃខៀវ ដែលបានត្រឹមរងជើងឯក Premier League រដូវកាលមុន បានយល់ព្រមបង់ប្រាក់ ៣២.២លានផោន បូកផ្សំនឹងបន្ថែម ២.២លានផោនថែមទៀតចំពោះ Allan ដែលនឹងធ្វើដំណើរមកពិនិត្យសុខភាពនៅប៉ុន្មានថ្ងៃខាងមុខទៀត។

ជាមួយគ្នានោះដែរ Man City ក៏ត្រៀមលក់ខ្សែបម្រើ Nico Gonzalez ចេញពីកីឡដ្ឋាន Etihad មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារនៅដើមខែក្រោយ ដោយមាន Newcastle United ចិញ្ចឹមចិត្តចង់បានកីឡាករអេស្ប៉ាញនេះជាខ្លាំង គ្រាដែលខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush ក៏ត្រៀមចូលរួមជាមួយ Spurs ដែរ៕