អបអរសាទរ! ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ការពារតំណែងជើងឯក ដណ្តើមបានប្រាក់រង្វាន់ ១០០លានរៀលពីវើក ក្នុង «ពានរង្វាន់សម្តេចធិបតីរដូវកាលទី២»

25-08-2026 11:33

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះដណ្ដើម «ពានរង្វាន់សម្តេចធិបតី រដូវកាលទី២» បានបញ្ចប់ដោយជោគជ័យ ខណៈក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញសមត្ថភាពយ៉ាងល្អ និងអាចការពារតំណែងជើងឯករបស់ខ្លួនបានជាលើកទី២ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗ មកពីប្រទេសវៀតណាម និងម៉ាឡេស៊ីព្រមទាំងទទួលបានការគាំទ្រ យ៉ាងកក់ក្តៅពីមហាជន និងអ្នកគាំទ្រទូទាំងប្រទេស។

ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះជ័យជម្នះ របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាតាមការសន្យា ភេសជ្ជៈប៉ូវកម្លាំង វើក បានឧបត្ថម្ភប្រាក់រង្វាន់ចំនួន ១០០លានរៀល ជូនដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដោយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានអញ្ជើញប្រគល់ប្រាក់រង្វាន់ដោយផ្ទាល់ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមកីឡាករ ដែលបានប្រកួតអស់ពីសមត្ថភាពរហូតនាំមកនូវសមិទ្ធផលថ្មីជូនជាតិ។

ការរក្សាបានតំណែងជើងឯកពីររដូវកាលជាប់ៗគ្នានេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការវិវត្តយ៉ាងរឹងមាំនៃវិស័យកីឡាបាល់ទះកម្ពុជានាពេលបច្ចុប្បន្ន។ សមិទ្ធផលនេះជាផ្លែផ្កាដែលកើតចេញ ពីការខិតខំហ្វឹកហាត់យ៉ាងសកម្មឥតឈប់ឈរ ការរក្សាវិន័យខ្ពស់ ស្មារតីសាមគ្គីភាព និងការយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅនៅក្នុងក្រុម គួបផ្សំជាមួយនឹងកម្លាំងចិត្ត និងការស្រែកហ៊ោកញ្ជ្រៀវគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានក្លាយជាកម្លាំងជំរុញឱ្យក្រុមកីឡាករកម្ពុជា ប្រកួតដោយទំនុកចិត្ត និងដណ្តើមបានជ័យជម្នះជូនជាតិសារជាថ្មី។

ទន្ទឹមនឹងជោគជ័យនេះដែរ ភេសជ្ជៈប៉ូវកម្លាំង វើក នៅតែបន្តបង្ហាញជំហរយ៉ាងរឹងមាំក្នុងការរួមដំណើរ និងប្តេជ្ញាចិត្តលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែឈានឡើងទៅមុខមួយកម្រិតទៀត តាមរយៈការឧបត្ថម្ភ និងការបង្កើតឱកាសឱ្យកីឡាករខ្មែរ បានជួបប្រកួតប្រជែងជាមួយក្រុមខ្លាំងៗកម្រិតអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ថ្មីៗ ពង្រឹងសមត្ថភាព និងកម្រិតបច្ចេកទេសឱ្យកាន់តែខ្លាំងក្លា។

វើក នឹងបន្តនៅក្បែរ ផ្តល់កម្លាំងចិត្ត និងជំរុញឱ្យក្រុមកីឡាករជម្រើសជាតិ បន្តខិតខំហ្វឹកហាត់ កំណត់គោលដៅប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីស្វែងរកសមិទ្ធផលថ្មីៗបន្ថែមទៀត ធ្វើឱ្យវិស័យកីឡាបាល់ទះកម្ពុជាកាន់តែមានសក្តានុពល និងទទួលបានការទទួលស្គាល់កាន់តែ ទូលំទូលាយនៅលើឆាកអន្តរជាតិ។

វើក ជួយវិស័យកីឡាបាល់ទះកម្ពុជាខ្លាំងជាងគេ!៕