Man Utd បន្ថែមខ្សែបម្រើ Baleba ក្នុងតម្លៃ ៧០លានផោន ក្រោយបើកឆាកចាញ់ Hull City ស្ពឺកមុខ

26-08-2026 09:53

(បរទេស)៖ Manchester United បានបំពេញការផ្ទេរជាផ្លូវការ ចំពោះខ្សែបម្រើកាមេរូន Carlos Baleba ពីក្លិបរួមលីគ Brighton ក្នុងតម្លៃប្រមាណ ៧០លានផោន ក្រោយពេលពួកគេចាញ់ Hull City ២ទល់នឹង០ នៅថ្ងៃបើកឆាក Premier League 2026-27 កាលចុងសប្តាហ៍មុន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បិសាចក្រហម ម្ចាស់កីឡដ្ឋាន Old Trafford បានចំណាយលុយ ៦៥លានផោន និងមានការបន្ថែម ៥លានផោនទៀតទៅលើកីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ ដោយរួមបញ្ចូលទាំងតម្លៃផ្ទេរ និងទិញផ្តាច់កិច្ចសន្យាថែមទៀត។

Baleba ជាសមាជិកថ្មីទី៣ របស់ United នារដូវក្តៅនេះ ដើម្បីបង្កើនភាពខ្លាំងនៅតំបន់បម្រើឡើងវិញ ក្រោយការមកដល់របស់កីឡាករ Andrey Santos ពីតោខៀវ Chelsea និង Youri Tielemans ពីក្លិបអង់គ្លេសដូចគ្នា Aston Villa។
Baleba ដែលចូលលេងបាន ១៦ប្រកួតក្នុងក្រុមជម្រើសជាតិនៅតំបន់អាហ្រ្វិក កាមេរូន បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Man Utd និងជម្រើសថែមបាន ១២ខែទៀតដែរ៕