ទីផ្សារ «RCEP» កាន់តែទូលាយ ជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប សម្រាប់អ្នកនាំចេញនៅកម្ពុជា
26-08-2026 14:45
(ភ្នំពេញ)៖ កំណើនពាណិជ្ជកម្មក្នុងតំបន់របស់កម្ពុជា កំពុងបង្កើតឱកាសថ្មីៗកាន់តែច្រើន សម្រាប់អាជីវកម្មចំណីអាហារ និងភេសជ្ជៈ ស្របពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលហៅកាត់ថា RCEP កាន់តែពង្រឹងការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារធំៗមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់វិស័យចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា ពាណិជ្ជកម្មក្នុងតំបន់បានបង្កើតឱកាសជាច្រើន ដែលលើសពីការនាំចេញផលិតផលកសិកម្មធម្មតា។ ការកែច្នៃ និងការវេចខ្ចប់ផលិតផលកសិកម្មសម្រាប់ទីផ្សារបរទេស អាចជួយពង្រីកឱកាសពាណិជ្ជកម្មសម្រាប់អ្នកផលិតក្នុងស្រុក និងអាជីវកម្មចំណីអាហារបានយ៉ាងទូលំទូលាយ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua បានបង្ហាញថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនដល់ ២៤,៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដែលតួលេខនេះមានការកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែការការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារ RCEP វិញបានកើនឡើង ១១,៨% ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ ៥,៦៣ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យ RCEP ក្តោបយកចំណែករហូតដល់ ៦៣,៩% នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ក្នុងអំឡុងពេលនេះ។
កំណើនក្នុងតំបន់ ក៏នាំមកនូវតម្រូវការអាជីវកម្មថ្មីៗ ខ្សែច្រវាក់តម្លៃនៃវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា កំពុងឈានចូលទៅដល់ទីផ្សារអន្តរជាតិ យ៉ាងទូលំទូលាយរួចទៅហើយ។ ក្នុងនោះផលិតផលអង្ករ គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដោយគ្រាន់តែរយៈពេល ៦ខែដំបូងក្នុងឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣០.៣១៩ តោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស ដែលបង្កើតចំណូលបានជាង ៣៦៧ លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន គឺជាទីផ្សារធំជាងគេ។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
សម្រាប់វិស័យចំណីអាហារ និងភេសជ្ជៈនៅកម្ពុជា ការធ្វើពាណិជ្ជកម្មក្នុងតំបន់ គឺកំពុងបើកផ្លូវក្នុងការឈានទៅរកអតិថិជន នៅក្រៅប្រទេសបានកាន់តែច្រើន។ ការកែច្នៃ និងវេចខ្ចប់កសិផលកម្ពុជា មិនត្រឹមជួយបន្ថែមតម្លៃលើផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបើកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់អ្នកផលិតក្នុងស្រុក និងអាជីវកម្មម្ហូបអាហារផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃទំហំពាណិជ្ជកម្ម ពេលវេលា និងរចនាសម្ព័ន្ធនៃការទូទាត់ ក៏កាន់តែមានសារៈសំខាន់ក្នុងការសម្រេចចិត្តអំពីការរៀបចំហិរញ្ញប្បទានរបស់អាជីវកម្ម។ ហិរញ្ញប្បទានក្លាយជាផ្នែកមួយនៃការសម្រេចចិត្តពង្រីកអាជីវកម្ម។
លោក ជា ម៉ារ៉ាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ វីង បានលើកឡើងថា «អាជីវកម្មដែលកំពុងពិចារណាពង្រីកខ្លួន ចូលទៅក្នុងទីផ្សារតំបន់ គួរតែស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ទន្ទឹមនឹងតម្រូវការទិញ និងការវិនិយោគផ្សេងៗ។ RCEP ផ្តល់ឱកាសឱ្យអាជីវកម្មនៅកម្ពុជា អាចចូលទៅក្នុងបណ្តាញពាណិជ្ជកម្មតំបន់ដ៏ធំមួយ ដែលនេះអាចបង្កើតជាឱកាសដ៏មានសក្តានុពល សម្រាប់អ្នកផលិតចំណីអាហារ និងភេសជ្ជៈ។ នៅពេលដែលអាជីវកម្មបង្កើនការផលិត ឬវិនិយោគបន្ថែមលើវត្ថុធាតុដើម និងគ្រឿងចក្រ ហិរញ្ញប្បទាននឹងក្លាយជាផ្នែកមួយនៃការសម្រេចចិត្ត ក្នុងការធ្វើពាណិជ្ជកម្ម។ ម្ចាស់អាជីវកម្ម គួរតែពិចារណាអំពីចំនួនទឹកប្រាក់ ពេលវេលា និងគោលបំណងនៃការទូទាត់នីមួយៗ ដើម្បីកំណត់ថា តើគួររៀបចំហិរញ្ញប្បទានតាមរបៀបណាឱ្យសមស្របបំផុត»។
សម្រាប់អាជីវកម្មដែលនាំចូលគ្រឿងផ្សំ សម្ភារៈវេចខ្ចប់ គ្រឿងចក្រ ឬបរិក្ខារផ្សេងៗ ការទូទាត់ពាក់ព័ន្ធនឹងគយ ក៏អាចចាត់ចូលជាផ្នែកមួយនៃតម្រូវការហិរញ្ញវត្ថុទាំងនេះផងដែរ។ ដំណោះស្រាយសេវាឥណទានសម្រាប់ ដៃគូពាណិជ្ជកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា របស់ធនាគារ វីង រួមមាន កម្ចីបណ្តាក់សម្រាប់អាជីវកម្ម និងលិខិតធានាពីធនាគារ សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលស្របតាមលក្ខខណ្ឌ។ ជម្រើសហិរញ្ញប្បទានសម្រាប់តម្រូវការពាក់ព័ន្ធនឹងគយ ម្ចាស់អាជីវកម្មអាចទទួលបានកម្ចីបណ្តាក់មានទ្រព្យធានាសម្រាប់អាជីវកម្ម អាចស្នើបានរហូតដល់ ៥ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មានគ្មានទ្រព្យធានា សម្រាប់អាជីវកម្មគ្មានទ្រព្យធានា អាចស្នើបានរហូត ៥០០.០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ។
រយៈពេលនៃការសងត្រឡប់ផ្តល់ជូនរហូតដល់ ១២ខែ ហើយអតិថិជននឹងត្រូវបានលើកលែងការប្រាក់រយៈពេល ៧ថ្ងៃ បន្ទាប់ពីឥណទានត្រូវបានអនុម័ត។ ជាពិសេស ថ្លៃសេវាអនុម័ត ០,៥% នឹងត្រូវបានលើកលែង សម្រាប់អតិថិជនដែលជ្រើសរើសប្រើប្រាស់ សេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង។ សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាជីវកម្មក៏អាចស្នើសុំ លិខិតធានាពីធនាគារមានទ្រព្យធានា រហូតដល់ ៥ លានដុល្លារអាមេរិក ឬលិខិតធានាពីធនាគារដែលគ្មានទ្រព្យធានារហូតដល់ ៥០០.០០០ដុល្លារអាមេរិក ជាមួយនឹងថ្លៃសេវាចេញលិខិតធានា ០,៦% ក្នុងមួយឆ្នាំ ព្រមទាំងមានការលើកលែងថ្លៃសេវា លុបចោលលិខិតធានាថែមទៀតផង។
ណាត់ជួបពិភាក្សាជាមួយអ្នកជំនាញ ផ្នែកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ ដោយគ្រាន់តែបំពេញព័ត៌មានទំនាក់ទំនង តាមរយៈទម្រង់នៅទីនេះ៖ https://bit.ly/4bRSYbn
សម្រាប់ព័ត៌មានបន្ថែមអំពី ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ របស់ធនាគារ វីង សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នកទាក់ទងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh (https://mcas-proxyweb.mcas.ms/certificate-checker?login=false&originalUrl=http%3A%2F%2Fwww.wingbank.com.kh.mcas.ms%2F%3FMcasTsid%3D15600&McasCSRF=f57952c19f2f5eb167c2f000003effceabae82517b7551eda9f633cf830be0ae)៕




