ឈរលើទីផ្សារយ៉ាងរឹងមាំជាង៦ឆ្នាំ នាយិការក្រុមហ៊ុន M2C បន្ដបោះជំហានទៅផលិតផលិតផលក្នុងស្រុកបន្ថែម និងស្នើពលរដ្ឋខ្មែរដាក់ចិត្ត ដាក់កាយប្រើប្រាស់ផលិតផលខ្មែរជាមុន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ
27-08-2026 14:56
(ភ្នំពេញ)៖ លោកស្រី Emillia អគ្គនាយិកាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សម្ភារៈសម្អាតនិងសម្ភារៈសណ្ឋាគារ M2C និងជាស្ថាបនិកក្រុមហ៊ុន CAC (Cambodia Angkor Cosmetic) បានបង្ហាញពីទិសដៅអាជីវកម្មរបស់ខ្លួន ក្នុងការបន្តពង្រីកការផលិតផលិតផលក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនបានឈរជើងនៅលើទីផ្សារកម្ពុជា យ៉ាងរឹងមាំអស់រយៈពេលជាង៦ឆ្នាំ។
ជាមួយគ្នានេះលោកស្រី Emillia បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យចូលរួមគាំទ្រ និងជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរជាមុន ដោយចាត់ទុកថា ការគាំទ្រផលិតផលក្នុងស្រុក គឺជាផ្នែកមួយនៃការចូលរួមជំរុញសេដ្ឋកិច្ចជាតិ។ ដោយឡែកសម្រាប់អ្នកផលិត ឬសហគ្រិនក្នុងស្រុក បានខិតខំពង្រឹងគុណភាព សុវត្ថិភាព ជូនដល់អ្នកប្រើប្រាស់ផងដែរ។
ការលើកឡើងរបស់លោកស្រី Emillia ធ្វើឡើងក្នុងកម្មវិធីប្រកាសតែងតាំង និងបង្ហាញមុខទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន CAC&M2C ដែលបានរៀបចំឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
លោកស្រី Emillia បានថ្លែងឲ្យដឹងថា កន្លងមកបងប្អូនប្រជាជនខ្មែរបានស្គាល់ និងគាំទ្រជាច្រើនហូរហែរចំពោះផលិតផលិត របស់ក្រុមហ៊ុន M2C ដែលបានឈរជើងលើទីផ្សារប្រមាណ៦ឆ្នាំ និងបានចែកចាយទូទាំងប្រទេសកម្ពុជា។ M2C ត្រូវបានអតិថិជនស្គាល់ថា ជាផលិតផលសំអាតរាប់រយមុខរាប់ចាប់ពីធុងសម្រាម ផលិតផលជំនួយការសម្អាត រហូតដល់ផលិតផលទាកទងនឹងទឹកសម្អាតផ្សេងៗ ក្នុងនោះក៏មានសាប៊ូបោកខោអាវ, ទឹកជូនផ្ទះ ជូតអ៊ីណុក ជូតកញ្ចក់ ទឹកលាងបង្គន់ជាដើម។
លោកស្រីបានបញ្ជាក់ថា ថ្មីៗនេះយើងបាននាំចូលនូវផលិតផលថ្មីមួយប្រភេទទៀត ដែលជាផលិតផលសម្រួលដល់ស្រ្ដីមេផ្ទះ គឺផលិតផលលាងសម្អាតផ្ទះបាយដែលហៅថា ពហុមុខងារ សម្រាប់ផលិតផលថ្មីនេះ ក្រុមហ៊ុនរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រ ដូចផលិតផលដទៃទៀត ព្រោះថា ផលិតផលលាងសម្អាតផ្ទះបាយនេះ គឺមានភាពងាយស្រួល សម្រួលការងារច្រើន ដល់ស្រ្ដីមេផ្ទះ ដែលក្នុងមួយដបនេះអាចជូតសម្អាតបានច្រើនមុខដូចជា ចង្ក្រាន្ដបាយ, តុ, ទូ, កៅអី, ទូរទឹកកកជាដើម ចំនែកឯងតម្លៃវិញគឺមានតម្លៃធូរថ្លៃត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងមួយដប។
លោកស្រី Emillia បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះដោយឃើញពីការគាំទ្រ ពិសេសបងប្អូនប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរ យើងក៏បានបន្ដពង្រីកការផលិតក្នុងស្រុកមួយ ផលិតដោយក្រុមហ៊ុន CAC (Cambodia Angkor Cosmetic) ដែលមានដូចជា សាប៊ូដុសខ្លួនឈូកមាស មានចំនួន២ក្លិន ក្លិនទឹកអប់ និងក្លិនផ្កាម្លិះ និងមួយប្រភេទទៀត គឺសាប៊ូកក់សក់ឈូកមាស។
លោកស្រីបានបញ្ជាក់ថា ត្បិតតែផលិតផលខ្មែរយើងទើបបង្កើតថ្មីក៏ពិតមែន ប៉ុន្ដែគុណភាពគឺសូមធានាថា គុណភាពល្អ តម្លៃសមរម្យ ព្រោះក្រុមហ៊ុនបានសម្រិតសម្រាំង និងបានធ្វើតេស្ដិ៍ពិសោធន៍ជាយូរឆ្នាំ ទើបសម្រេចផលិតដាក់លក់ជាផ្លូវការ ដូច្នេះសូមស្នើឲ្យប្រជាជនខ្មែរ សូមមេត្តាគាំទ្រ និងជ្រើសរើសផលិតផលខ្មែរជាមុនសិន ព្រោះរាល់គាំទ្រផលិតផលខ្មែរ គឺជួយដល់សេដ្ឋកិច្ចជាតិ។
ក្នុងនោះផងដែរលោកស្រី Emillia បានប្រកាសតែងតាំង និងបង្ហាញមុខទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន CAC&M2C គឺអ្នកនាង សាត មេសា ដែលជាបុគ្គលិកផ្ទាល់ និងជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។
ចំពោះការសម្រេចចិត្តជ្រើសរើសបុគ្គលិកខ្លួនធ្វើជាទូតសុច្ឆន្ទៈ នេះលោកស្រី Emillia បានថ្លែងឲ្យដឹងថា ដោយសារតែអ្នកនាង សាត មេសា ជាបុគ្គលិកឆ្នើមដែលអាចស្គាល់គ្រប់ផលិតផល របស់របស់ក្រុមហ៊ុនទាំងពីរ បានយ៉ាងច្បាស់ជូនដល់អតិថិជន ដោយគ្មានមន្ទិលសង្ស័យ និងប្រើប្រាស់ត្រូវចំតម្រូវការរបស់អតិថិជន៕












