ចង់បង្កើតម៉ាកយីហោជប៉ុនស្របច្បាប់នៅកម្ពុជា សាកល្បងពិគ្រោះយោបល់ជាមួយក្រុមហ៊ុនជប៉ុន «SISYPHUS»
27-08-2026 15:02
(ភ្នំពេញ)៖ ដំណោះស្រាយច្រកតែមួយ (One-Stop Solution) មាននៅកម្ពុជាហើយ! ក្រុមហ៊ុន ណាវីលី ខនសាល់ធីង (NAVYLEE CONSULTING CO., LTD.) ដែលបង្កើតឡើងដោយលោកស្រី ចាន់ ណាវី ដែលមានបទពិសោធន៍ផ្នែកពន្ធដារ គណនេយ្យ និងចុះបញ្ជីអាជីវកម្មជាង ១៥ឆ្នាំនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន SISYPHUS INC. ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ CEO ជាស្ត្រីខ្មែរឆ្នើម គឺលោកស្រី សែម ណាវី ដែលទស្សនាវដ្តីសេដ្ឋកិច្ចល្បីល្បាញ The Nikkei របស់ជប៉ុនធ្លាប់បានចុះផ្សាយកោតសរសើរ។
ការចុះ MoU បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ គឺជាសក្ខីភាពនៃការចាប់ផ្ដើមជាផ្លូវការនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងជប៉ុន ប្រកបដោយជោគជ័យ ពោលគឺលើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)។
នៅក្នុងឱកាសនោះដែរ អ្នកចូលរួមបានទទួលនូវចំណេះដឹងជាច្រើន ដូចជាយុទ្ធសាស្ត្រក្នុងការជ្រើសរើសផលិតផលដែលពេញនិយមដោយផ្តោតសំខាន់ខ្លាំងសម្រាប់សុខភាព ហើយលក់ដាច់យូរអង្វែង ដោយមានការពិគ្រោះយោបល់ផ្ទាល់យ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញជនជាតិជប៉ុន លោក RYOTA SASAI ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផលជាមួយបច្ចេកវិទ្យាទំនើប ដែលមានបទពិសោធន៍ជាង ១៦ឆ្នាំ និងដំណើរការបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរហូតទៅដល់ការធ្វើទីផ្សារលើផលិតផលរបស់ខ្លួនដោយមានទំនុកចិត្តពីប្រទេសជប៉ុនពិតប្រាកដ។ ជាពិសេស គឺយុទ្ធសាស្ត្រកាត់បន្ថយភាពស្មុគស្មាញក្នុងការចុះបញ្ជីបង្កើតក្រុមហ៊ុន ដើម្បីនាំចូលផលិតផល មកលក់នៅលើទីផ្សារឲ្យបានស្របច្បាប់ តាមរយៈការធ្វើបទបង្ហាញដោយលោកស្រី វ៉ា រតនា ជានាយកាគ្រប់គ្រងនៃក្រុមហ៊ុនណាវីលី ដែលជាសមាជិក FCCA, ACCA នៃចក្រភពអង់គ្លេស & KICPAA។ ព្រឹត្តិការណ៍នេះ បានបង្កើតនូវទំនាក់ទំនងទំនុកចិត្តធុរកិច្ចជាតិ និងអន្តរជាតិក្នុងបរិយាកាសដ៏រីករាយ និងកក់ក្តៅបំផុត។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ណាវីលី ខនសាល់ធីង ឯ.ក ដែលស្ថិតនៅរាជធានីភ្នំពេញ បានក្លាយជាការិយាល័យដៃគូផ្លូវការរបស់ក្រុមហ៊ុន SISYPHUS INC. ប្រចាំកម្ពុជា។ ទន្ទឹមនឹងនេះ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន SISYPHUS INC. ស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏បានក្លាយជាការិយាល័យដៃគូផ្លូវការរបស់ក្រុមហ៊ុន ណាវីលី ខនសាល់ធីង ឯ.ក ផងដែរ។ នេះប្រៀបដូចជាបងប្អូនបានពិគ្រោះយោបល់ជាមួយរោងចក្រនៅជប៉ុនផ្ទាល់ ដោយសារស្ថាបនិកក្រុមហ៊ុន SISYPHUS INC. ជាស្ត្រីខ្មែរដែលរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំពោរពេញដោយសមត្ថភាព និងមានទំនាក់ទំនងល្អជាច្រើនជាមួយរោងចក្រនៅប្រទេសជប៉ុន។
ដោយឡែកតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងអត្ថប្រយោជន៌ជាច្រើនដោយមិនចាំបាច់ខាតពេលនិងខាតកម្លាំងដើម្បីស្វែងរករោងចក្រផលិតនៅប្រទេសជប៉ុន និងរត់ការឯកសារស្មុគស្មាញទៀតទេ ដោយក្រុមហ៊ុន នឹងផ្តល់ជូននូវ៖
*១៖ ការប្រឹក្សាយោបល់ពេញលេញ (One-Stop Solution): លើសពីដំណោះស្រាយក្នុងការចុះបញ្ជីអាជីវកម្ម ពន្ធដារ និងគណនេយ្យ ពេលនេះ NAVYLEE គឺជាស្ពានចងភ្ជាប់សហគ្រិនកម្ពុជាទៅកាន់ការបង្កើតម៉ាកយីហោផ្ទាល់ខ្លួន (OEM) លើផលិតផលគ្រឿងសំអាង និងអាហារបំប៉នសុខភាពពីប្រទេសជប៉ុនដោយផ្ទាល់។
*២៖ បណ្តាញរោងចក្រស្តង់ដារជប៉ុនដ៏ទូលំទូលាយ: តាមរយៈដៃគូ SISYPHUS និងក្រុមហ៊ុន NAVYLEE បានផ្តល់ជូននូវជម្រើសរោងចក្រ OEM ជប៉ុនស្របច្បាប់រហូតដល់ ៦៤ រោងចក្រ (អាហារបំប៉ន ៤០ និងគ្រឿងសំអាង ២៤) ប្រកបដោយគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាខ្ពស់។
*៣៖ បង្កើនទំនុកចិត្ត និងការអនុលោមតាមច្បាប់: NAVYLEE ជួយសម្រួល និងការពារអាជីវកម្មរបស់បងប្អូនពីហានិភ័យផ្លូវច្បាប់តាមរយៈ ពិនិត្យឯកសារនាំចូលពីជប៉ុន និងចុះបញ្ជីម៉ាកយីហោ/ផលិតផល (គ្រឿងសំអាង និងអាហារបំប៉ន) នៅក្រសួងពាក់ព័ន្ធ។ រៀបចំរចនាសម្ព័ន្ធអាជីវកម្ម និងប្រកាសពន្ធត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជា។ ផលិតផលមានស្តង់ដារជប៉ុនពិតប្រាកដ មានច្បាប់អនុញ្ញាតចរាចរណ៍ត្រឹមត្រូវ និងផ្តល់ភាពជឿជាក់ដល់ម្ចាស់អាជីវកម្ម និងអតិថិជន។
*៤៖ ការគាំទ្រទីផ្សារបែបទំនើប: អតិថិជនរបស់ NAVYLEE នឹងទទួលបានសេវាកម្មគាំទ្រពិសេសពីជប៉ុន រួមមាន ការថតវីដេអូរោងចក្រ ការធ្វើតេស្តសុវត្ថិភាព និងការប្រម៉ូតដោយវេជ្ជបណ្ឌិត ឬ Influencers ជប៉ុន ដើម្បីជួយឱ្យផលិតផលលក់ដាច់ខ្លាំងនៅលើទីផ្សារ៕
ទំនាក់ទំនងណាត់ជួបពិគ្រោះយោបល់ ដើម្បីទទួលបានការណែនាំចំគោលដៅ៖ 012 83 5156 / 098 83 5156

















