«Ganzberg» លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣រូប ទៅអង្រួនសង្វៀន «Knock Out» ដ៏ល្បីរបស់ជប៉ុន
27-08-2026 15:45
(ភ្នំពេញ)៖ Ganzberg បន្តបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ជួយជំរុញវិស័យគុនខ្មែរឱ្យកាន់តែល្បីសុះសាយលើឆាកអន្តរជាតិ! លើកនេះ អ្នកគាំទ្រមិនអាចអង្គុយស្ងៀមបានឡើយ ដោយកត់ថ្ងៃប្រកួតទុកឱ្យហើយ ព្រោះ Ganzberg បាននាំយកកំពូលអ្នកប្រយុទ្ធកម្ពុជា ៣រូប ទៅប្រកួតលើសង្វៀន Knock Out ដ៏មានប្រជាប្រិយភាព នៅប្រទេសជប៉ុន។
នេះជាជំនួបដ៏តានតឹង និងរំភើបបំផុត ដោយអ្នកប្រយុទ្ធក្បាច់គុនកម្ពុជាយើង នឹងត្រូវជួបសុទ្ធតែកីឡាករលំដាប់ៗរបស់ម្ចាស់ផ្ទះជប៉ុន លើសង្វៀនប្រកួតលក្ខណៈ Kick Boxing នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
សមាសភាពគូប្រកួតផ្លូវការ៖
* អេ អាំម៉ារីនភូថង (អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង) ត្រូវជួបតតាំងជាមួយអ្នកចម្បាំងជប៉ុន ធីម៉ា ហ៊ីការុ។
* ម៉ឺន មេឃា ត្រូវតតាំងជាមួយកីឡាករសាច់ស្វិតជប៉ុន រីគីតូ។
* គោរមៈ ចាន់រាជ (អ្នកលេងក្បាច់គុនគោរមៈ) ត្រូវប្រកួតជាមួយកីឡាករជប៉ុន លីអូណា ភេតៈ។
កុំភ្លេចរង់ចាំទស្សនា និងផ្តល់ជាកម្លាំងចិត្តជូនដល់កីឡាករគុនខ្មែរយើង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ស្វិតស្វាញនេះ និងត្រឡប់មកមាតុប្រទេសវិញប្រកបដោយជ័យជម្នះ៕






