Chelsea ខិតជិតទិញបានម្ចាស់ស្រោមដៃមាស World Cup 2022 មានតម្លៃត្រឹមតែ ៧.៥លានផោនប៉ុណ្ណោះ
28-08-2026 16:31
(បរទេស)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានព្រមព្រៀងលើតម្លៃផ្ទេរប្រមាណ ៧.៥លានផោន ចំពោះកីឡាករចាំទី Emiliano Martinez មកពីក្លិបរួមលីគ Aston Villa។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Martinez វ័យ ៣៣ឆ្នាំ បានរួមចំណែកជួយ Aston ដណ្តើមបានជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន និងរួមចំណែកជួយក្រុមជម្រើសជាតិពពកសអាហ្សង់ទីន ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ទោះចាញ់អេស្ប៉ាញ ក្នុងនាមម្ចាស់ស្រោមដៃមាស Golden Glove កាលពី ៤ឆ្នាំមុន។
តាមគម្រោងរូបគេនឹងមកពិនិត្យសុខភាពនៅកីឡដ្ឋាន Stamford Bridge ស្ថិតក្នុងទីក្រុង London ឆាប់ៗនេះ ដើម្បីបំពេញបន្ថែមតំបន់ចាំទី នៅពេលទម្រង់លេងរបស់ Robert Sanchez ស្ថិតក្នុងការព្រួយបារម្ភ ក្រោយបើកឆាកចាញ់ Fulham ៣-២ នៃសប្តាហ៍ទី១ រដូវកាលថ្មី។
មែនទែនទៅ Aston មានបំណងលក់ Martinez ចេញតាំងពីចុះកិច្ចសន្យាជាមួយអ្នកចាំទីសញ្ជាតិជប៉ុន Zion Zusuki មកពីក្លិប Parma កាលពីដើមខែនេះ ក្នុងតម្លៃប្រមាណ ៣០លានផោនឯណោះ៕



