Man City និង Aston Villa ត្រូវប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯក PSG ក្នុងវគ្គ League Phase

28-08-2026 17:02

(បរទេស)៖ ក្រុមរបស់អង់គ្លេស Manchester City និង Aston Villa ត្រូវបានចាប់ឆ្នោតស្ថិតក្នុង League Phase ជាមួយនឹងម្ចាស់ជើងឯកពានលីគអឺរ៉ុប UEFA Champions League 2026-27 គឺ Paris Saint-Germain។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឹមគ្នានោះដែរ FC Barcelona អតីតជើងឯក UCL ៥សម័យកាល ក៏ត្រូវប៉ះ PSG បន្តទៀតដែរ ក្នុងការវិលទៅកាន់កីឡដ្ឋាន Parc des Princes បន្ថែមលើការធ្វើដំណើរទៅកីឡដ្ឋាន Villa Park និងទីក្រុង Manchester ទៀតដែរ។

ក្នុងពិធីចាប់ឆ្នោតនាយប់មិញនេះដែរ ក្រុមជើងឯកលីគ Premier League រដូវកាលមុនគឺ កាំភ្លើងធំ Arsenal ត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្រុម Real Madrid ដែលជាអតីតម្ចាស់ជើងឯក UCL ១៥សម័យច្រើនជាងគេ មុនពេលធ្វើដំណើរទៅប៉ះ Bayern Munich ស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

ការប្រកួតសន្សំពិន្ទុ League Phase នៃពាន UEFA Champions League 2026-27 នឹងចាប់ផ្តើមពីរាត្រិថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧ នៅពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៧។

គួរបញ្ជាក់ផងថា សម្រាប់វគ្គ League Phase ដែលមាន​ ៣៦ក្រុមជាលើកទី៣ ដោយក្រុមនីមួយៗត្រូវប្រឈមមុខនឹង ៨ក្រុមផ្សេងគ្នា ដោយលេងក្នុងផ្ទះ ៤ប្រកួត និងក្រៅផ្ទះ ៤ប្រកួតដូចគ្នាផងដែរ។

ក្រុមពីលេខ១-៨ និងទទួលបានកៅអី១ ដើម្បីឡើងវគ្គ ១៦ក្រុមស្វ័យប្រវត្តិ គ្រាដែលក្រុមចាប់ពីលេខ៩-២៤ និងត្រូវលេងជម្រុះ ២ជើងទៀត ក្នុងការប្រជែងកៅអីឡើងវគ្គចាញ់-ធ្លាក់ខាងលើដែរ៕