Bayern ចែកគ្នាស៊ុតម្នាក់ ១គ្រាប់ទៅលើ Stuttgart នៅថ្ងៃបើកឆាក German Bundesliga រដូវកាលថ្មី

29-08-2026 09:39

(បរទេស)៖ Bayern Munich រកបាន ៣ពិន្ទុដោយស្រួលនៅថ្ងៃបើកឆាកលីគកំពូលអាល្លឺម៉ង់ Bundesliga 2026-27 តាមរយៈបំបាក់គូប្រជែង Stuttgart ៥-១ នាយប់មិញនេះ ក្នុងកីឡដ្ឋាន Allianz Arena របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ក្រុមខ្លារខិនមួយនេះ បានចាប់ផ្តើមការពារតំណែងជើងឯកលីគ នៅពេលដែល Dayot Upamecano បានតែតបញ្ចូលទីគ្រាប់នាំមុខ ក្រោយទទួលបាល់ពីការលើកចេញពីជ្រុងរបស់ប្រធានក្រុម Joshua Kimmich។

Fabian Bredlow កីឡាករចាំទីរបស់ Stuttgart បានព្យាយាមសង្រ្គោះបាល់ជាច្រើនលើកច្រើនសារ មុនពេលវាយបកតាមស្មើ ១-១ នៅដើមវគ្គទី២ ពីការធ្វើបានសម្រេចរបស់មិត្តរួមក្រុម Josha Vagnoman។

Michael Olise បានរួមចំណែកជួយក្រុមខ្លារខិន Bayern នាំមុខជាថ្មី ដែលជាការបញ្ជូនរបស់ Kimmich ជាលើកទី២ និងធ្វេសប្រហែសចូលទីខ្លួនឯងរបស់ Vagnoman ហើយ Pavlovic និង Luis Diaz រកបានម្នាក់ ១គ្រាប់ដូចគ្នា។

វាជាជ័យជម្នះលើកទី២ ជាប់ៗគ្នានៃក្រុមរបស់លោក Vincent Kompany នៅថ្ងៃបើកឆាករដូវកាលថ្មី ក្រោយពេលយកឈ្នះ Borussia Dortmund ២-១ ក្នុងកម្មវិធីពានបើករដូវកាលលីគអាល្លឺម៉ង់ German Super Cup 2026 កាលសប្តាហ៍មុន៕