ម្ចាស់ការពារជើងឯក PSG វាយបកតាមស្មើក្រុមកំពូលតារាង Lille ចុងម៉ោងនៅ French Ligue 1
29-08-2026 10:02
(ប៉ារីស)៖ Paris Saint-Germain ក្រុមការពារតំណែងជើងឯកលីគកំពូលបារាំង Ligue 1 បានប្រើពេលត្រឹមតែ ៦នាទីចុងម៉ោង ដើម្បីវាយបកតាមស្មើ ២-២ ទល់នឹងក្រុមកំពូលតារាង Lille នៃសប្តាហ៍ទី២ រដូវកាលថ្មី ២០២៦-២៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រធានក្រុម Marquinhos សញ្ជាតិប្រេស៊ីល ជាអ្នកសង្រ្គោះយកបាន ១ពិន្ទុត្រឡប់ទៅផ្ទះវិញ ពីការធ្វើបានសម្រេចនៅនាទី៩០+៥ បន្ទាប់ពី Lille នាំមុខ ២គ្រាប់មុនទៅហើយនោះ ក្នុងរយៈពេល ៨៤នាទី មុនពេល Vintinha រកបានគ្រាប់បែកពងមាន់នៅនាទី៩០+១។
៤នាទីបន្ទាប់ កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ បានលើកបាល់ឱ្យ Marquinhos តែតបញ្ចូលទីគ្រាប់តាមស្មើ ២-២ ដែលជាការរកបាន ១ពិន្ទុបន្ថែមក្នុងសប្តាហ៍ទី២ ជើងទី១ ក្រោយពេលយកឈ្នះ Rennes ២-០ នៅថ្ងៃបើកឆាករដូវកាលថ្មីកាលសប្តាហ៍មុន។
ក្រុមរបស់លោក Luis Enrique បានរបូតពានបើករដូវកាលលីគបារាំង Trophee des Champions ដោយសារចាញ់គូប្រជែង Lens ១-០ មុនពេលលើកពានបើករដូវកាលលីគអឺរ៉ុប UEFA Super Cup 2026 នៅពេលឈ្នះក្រុមអង់គ្លេស Aston Villa ២-១ នៅប្រទេសអូទ្រីស៕



