Man City យកឈ្នះម្ចាស់ផ្ទះ Crystal ៤-១ ឡើងទីឈរកំពូលតារាង Premier League យ៉ាងរឹងមាំ ក្រោយលេងបាន ២ប្រកួត
29-08-2026 11:39
(បរទេស)៖ មេឃខៀវ Manchester City ក្រុមរងជើងឯកលីគរដូវកាលមុន បានយកឈ្នះម្ចាស់ផ្ទះ Crystal Palace ៤-១ ដើម្បីឡើងឈរកំពូលតារាងនៃលីគអង់គ្លេស Premier League រដូវកាលថ្មី ២០២៦-២៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធន័រវែស Erling Haaland និងមិត្តរួមក្រុម Rayan Cherki របស់បារាំងបានរួមចំណែកស៊ុតម្នាក់ ២គ្រាប់ដូចគ្នានៅកីឡដ្ឋាន Selhurst Park ក្នុងការរកបាន ៦ពិន្តុមុនគេ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នទៀតផង នៅពេលម្ចាស់ការពារតំណែងជើងឯក កាំភ្លើងធំ Arsenal ឈរលេខ៣ ដោយទើបរកបាន ៣ពិន្ទុនៅឡើយ ហើយក្រុមឥន្រ្ទីត្រដាងស្លាបឈរបាតតារាង ដោយពុំទាន់មានពិន្ទុរាប់នៅឡើយទេ។
កីឡាករអន្តរជាតិបារាំង វ័យ ២៣ឆ្នាំ Cherki មានឥទ្ធិពលខ្លាំងនារដូវកាលមុន ស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola ក្រោយពីបាននាំចូលពីក្លិប Lyon ក្នុងតម្លៃប្រមាណ ៣០លានផោន។ រូបគេមិនត្រូវបានគ្រូបង្វឹក Didier Deschamps ដាក់ចូលលេងញឹកញាប់ឡើយ ក្នុងចំណោម ៨ប្រកួតនៅ World Cup 2026 ដោយមាន់គកបានត្រឹមលេខ៤។
Cherki ជា Man of the Match ដែលទទួលបានការដាក់ពិន្ទុដល់ទៅ ៨.៥៥ នៅពេលតារាជើងស៊ុត Haaland មានត្រឹម ៨.០៩ពិន្ទុប៉ុណ្ណោះ៕



