ត្រីខកំប៉ុង YUMMI COOK របស់ ជីប ម៉ុង សាច់ត្រីណែនល្អ ផ្អែមឆ្ងាញ់ ទឹកប៉េងប៉ោះខាប់ខ្ទិះ

29-08-2026 14:21

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប​ ម៉ុង ខនស៊ូមើហ្គូដស៍ ប្រកាសជាផ្លូវការនូវផលិតផលថ្មីត្រីខ​ YUMMI COOK ផលិតពីត្រីសាឌីនសុទ្ធ ១០០% សាច់ត្រីណែនល្អ ផ្អែមឆ្ងាញ់ ទឹកប៉េងប៉ោះខាប់ខ្ទិះ កំពុងលក់លេីទីផ្សារនៃប្រទេសកម្ពុជា​ ដែលមានការចូលរួមពីសំណាក់អ្នកឧកញ៉ា​ លាង​ ម៉េង, លោកជំទាវ​ តែ​ សុវណ្ណី​ លោកស្រី លី​ សុខចេង រួមជាមួយនឹងក្រុមការងារជាន់ខ្ពស់​ និងអ្នកលក់នៃក្រុមហ៊ុន​ ជីប​ ម៉ុង។

ជីប ម៉ុង ដែលមានសហគ្រិនជាខ្មែរ មានលទ្ធភាពបង្កេីតក្រុមហ៊ុនបញ្ចេញផលិតផល​ បំពេញតម្រូវការអតិថិជន​។ ជាពិសេស ចក្ខុវិស័យរបស់​ ក្រុមហ៊ុនយក្ស​ ជីប​ ម៉ុង​ ក្នុងការបោះទុនបង្កេីតរោងចក្រទឹកដោះគោ​ ​កាហ្វេ​ តែ​ និងត្រីខកំប៉ុង​ ព្រោះខ្ញុំជឿថាផលិតផលចេញពីក្រុមហ៊ុន​ ជីប​ ម៉ុង​ ត្រូវតែផលិតផលល្អ​ មានគុណភាព​ និងសុវត្ថិភាព​ ស្តង់ដារ​អនាម័យ​ល្អ។

ត្រីខកំប៉ុង YUMMI COOK ដែលផលិតពីត្រីសាឌីនសុទ្ធ ១០០% សាច់ត្រីណែនល្អ ផ្អែមឆ្ងាញ់ ទឹកប៉េងប៉ោះខាប់ខ្ទិះ។ គ្រាន់តែបើគម្រប់ភ្លាមញ៉ាំបានភ្លាមតែម្តង ឬក៏បងប្អូនអាចយកទៅច្នៃ ធ្វើអាហារតាមចំណង់ចំណូលចិត្ត របស់បងប្អូនបានតាមតម្រូវការ។ ចំពោះត្រីខកំប៉ុងធំមែនទែនចំណុះ ២៤០ក្រាម ក្នុង១កេស មាន២៤កំប៉ុង តម្លៃវិញសមរម្យមែនទែន។

គ្រប់ជំហាននៃការផលិត ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានយកចិត្តទុកដាក់ខ្ពស់មែនទែន​ គឺត្រីខកំប៉ុងYUMMI COOK ផលិតឡើងស្របតាមស្តង់ដា ISO 9001:2015 ឆ្លងកាត់ប្រព័ន្ធគ្រប់គ្រងគុណភាពអន្តជាតិ ធានាបាននូវផលិតផលគុណភាពខ្ពស់។​

គួររំលឹកដែរថា ការដាក់លក់ជាផ្លូវនូវផលិតផលថ្មី «ត្រីខកំប៉ុង YUMMI COOK» ប្រៀបដូចជាការបោះជំហានមួយថ្មីទៀត របស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបន្តផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផល ដែលមានគុណភាពខ្ពស់ សុវត្ថិភាព ស្របតាមការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលផ្នែកចំណីអាហារជាពិសេស លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ មិនមែនទើបតែចេញផលិតផលថ្មីលើកនេះទេ ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលជាច្រើនដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus and YUMMI COOK។

ត្រីខកំប៉ុង YUMMI COOK រសជាតិឆ្ងាញ់ ជាជម្រើសដ៏ងាយស្រួល!
YUMMI COOK ជាផលិតផលរបស់ ជីប ម៉ុង!៕