* iPhone Duo របស់ Apple អាចនឹងប្រឈមមុខនឹងវិបត្តិខ្វះខាតស្តុកយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ
* លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)
* ព្រឹទ្ធសភាអាមេរិកពិភាក្សាច្បាប់ថ្មី បង្ខំឱ្យក្រុមហ៊ុន AI យក្សជួយទប់ស្កាត់គ្រោះមហន្តរាយសកល
* ចិន ព្រមានថា AI អាចគំរាមកំហែងដល់ «អំណាចគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត» និងស្ថិរភាពជាតិ

CAMBODIA SPORT+ ឧបត្ថម្ភពេញទំហឹង នាំកីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ទៅប្រកួតក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2026 នៅទីក្រុងតូក្យូ

30-08-2026 11:58

(ភ្នំពេញ)៖ កីឡាឃីកបុកស៊ីងកម្ពុជា កំពុងបោះជំហានកាន់តែឆ្ងាយលើឆាកអន្តរជាតិ ខណៈកីឡាករ លន បញ្ញា និង ធន់ ម៉េងហុង នឹងតំណាងឱ្យកម្ពុជាឡើងប្រកួតក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2026 នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមការឧបត្ថម្ភពីCAMBODIA SPORT+ ដោយរ៉ាប់រងចំណាយទាំងស្រុងសម្រាប់ការចូលរួមប្រកួតរបស់កីឡាករទាំងពីរ។

ការឈានទៅកាន់សង្វៀន K-1 លើកនេះ ជាសញ្ញាបង្ហាញថា សមត្ថភាព និងសក្តានុពលរបស់កីឡាករកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ពីស្ថាប័នប្រដាល់អន្តរជាតិ ដែលនេះជាឱកាសដ៏សំខាន់សម្រាប់កីឡាករទាំងពីរក្នុងការបង្ហាញសមត្ថភាព ប្រឈមជាមួយកីឡាករលំដាប់អន្តរជាតិ និងបង្ហាញពីសក្តានុពលរបស់កីឡាករកម្ពុជាទៅកាន់ពិភពលោក។

ក្នុងរយៈពេលកន្លងមក CAMBODIA SPORT+ បានចូលរួមជំរុញយ៉ាងពេញទំហឹងលើវិស័យឃីកបុកស៊ីងកម្ពុជា តាមរយៈការគាំទ្រការរៀបចំការប្រកួត បង្កើតសង្វៀនក្នុងស្រុក ព្រមទាំងនាំយកគ្រូបង្វឹក និងអ្នកជំនាញអន្តរជាតិមកចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាមួយកីឡាករកម្ពុជា ដើម្បីជួយឱ្យពួកគេពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលអនាគត។

ជាមួយគ្នានេះ CAMBODIA SPORT+ នឹងបន្តផ្តល់ការគាំទ្រដល់កីឡាករកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសបន្តអភិវឌ្ឍសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ខ្លួននៅលើឆាកជាតិ និងអន្តរជាតិ។ ជាពិសេស CAMBODIA SPORT+ សង្ឃឹមថា កីឡាករកម្ពុជាទាំងអស់នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង និងនាំយកលទ្ធផលល្អ ព្រមទាំងកិត្តិយស និងមោទនភាពជូនជាតិ និងប្រជាជនកម្ពុជា ៕

*CAMBODIA SPORT+ ជំរុញវិស័យប្រដាល់ឃីកបុកស៊ីងកម្ពុជាឱ្យខ្លាំងទៅឆាកអន្តរជាតិ!