មោទនភាពនៅលើដងផ្លូវ! Rely EV Pickup អគ្គិសនីសុទ្ធ ១០០% បានមកដល់ទីផ្សារកម្ពុជាហើយ
30-08-2026 12:01
(ភ្នំពេញ)៖ អនាគតនៃការធ្វើដំណើរបែបស្អាត និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព កាន់តែខិតជិតមកដល់ហើយ ខណៈ Rely EV Pickup អគ្គិសនីសុទ្ធ ១០០% បានចាប់ផ្តើមមកដល់ប្រទេសកម្ពុជា ដើម្បីនាំយកបទពិសោធន៍ថ្មីនៃការបើកបររថយន្តភីកអាប់ អគ្គិសនីសុទ្ធ មកកាន់ទីផ្សារកម្ពុជា។
Rely EV Pickup អគ្គិសនីសុទ្ធត្រូវបាននាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា ដោយក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. ដែលមានគោលបំណងចូលរួមជំរុញការប្រើប្រាស់យានយន្តថាមពលស្អាត និងបច្ចេកវិទ្យាយានយន្តអគ្គិសនីនៅកម្ពុជា។មិនមែនគ្រាន់តែជារថយន្ត Pickup ទេ ប៉ុន្តែជាការបើកទ្វារទៅកាន់ជំនាន់ថ្មីនៃការបើកបរ។
Rely EV Pickup អគ្គិសនីសុទ្ធ រួមបញ្ចូលគ្នារវាងរូបរាងរឹងមាំ សមត្ថភាពប្រើប្រាស់កំលាំងខ្លាំង ស្ទុះ ស្ងាត់ និងបច្ចេកវិទ្យាទំនើបបែបរថយន្តអគ្គិសនី ដែលសាកសមសម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើអាជីវកម្ម និងការដឹកជញ្ជូន។
អគ្គិសនីសុទ្ធ ១០០% កម្លាំងបង្វិលជុំភ្លាមៗពីម៉ូទ័រអគ្គិសនី។ រូបរាងរឹងមាំ បែប Pickup កាត់បន្ថយការបញ្ចេញឧស្ម័នពីបំពង់ផ្សែង បច្ចេកវិទ្យាឆ្លាតវៃ និងបទពិសោធន៍បើកបរបែប EV។
ការមកដល់របស់ Rely EV Pickup ក៏ស្របនឹងនិន្នាការកើនឡើងនៃការចាប់អារម្មណ៍លើយានយន្តថាមពលស្អាតនៅកម្ពុជា។ កន្លងមកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) ក៏បានចូលជួបសំដែងការគួរសមពិភាក្សាជាមួយក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម អំពីការជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
ដល់ពេលដែលរថយន្ត Pickup មិនត្រឹមតែរឹងមាំ ប៉ុន្តែថែមទាំងស្អាតនិងឆ្លាតវៃ! សម្រាប់អតិថិជនដែលចង់ស្គាល់ពីបទពិសោធន៍បើកបររថយន្ត Rely EV Pickup អគ្គិសនីសុទ្ធ ក្រុមហ៊ុនកំពុងមានកម្មវិធី Test Drive ដើម្បីឱ្យអតិថិជនបានសាកល្បងដោយផ្ទាល់ និងស្វែងយល់ពីសមត្ថភាពបច្ចេកវិទ្យា និងអត្ថប្រយោជន៍របស់រថយន្ត។
លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 012 603 355 នឹងធ្វើការចុះឈ្មោះបើកបរសាកល្បងបានភ្លាមៗ៕





















