ប៊ូសស្រ្តងចិត្តល្អ ផ្ដល់ឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីច្រើនគ្រឿង ស៊ែឱ្យសិស្សនិទ្ទេស A ដឹងផង!
31-08-2026 10:25
(ភ្នំពេញ)៖ ដំណឹងសំខាន់សម្រាប់សិស្សនិទ្ទេស A ឆ្នាំ២០២៦នេះ ប៊ូសស្រ្តង ត្រៀមចាប់ឆ្នោតឈ្មោះសិស្សនិទ្ទេស A ទូទាំងប្រទេស ដែលមានសំណាងទទួលបានឡានថ្មីខ្លាញ់គោ ១គ្រឿង និងម៉ូតូថ្មី ៥គ្រឿង នៅស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ។
ប៊ូសស្រ្តងចិត្តល្អ ចូលរួមលើកស្ទួយវិស័យអប់រំ និងអបអរសាទរសិស្សនិទ្ទេសA ដែលបានខិតខំប្រឹងប្រែងរយៈពេល12ឆ្នាំ រហូតទទួលបានលទ្ធផលដ៏ល្អក្នុងការសិក្សា។ ហើយព្រឹត្តិការណ៍ចាប់ឆ្នោតនេះ សិស្សនិទ្ទេស A ទាំងអស់ អាចមកចូលរួមដោយផ្ទាល់បាន ឬទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV និងហ្វេសប៊ុកផ្លូវការរបស់ប៊ូសស្រ្តង។
តើសិស្សនិទ្ទេស A ម្នាក់ណា នឹងមានសំណាងក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង? កុំភ្លេចតាមដានការផ្សាយផ្ទាល់ ដើម្បីរង់ចាំអបអរសាទរម្ចាស់រង្វាន់ទាំង៦រូប។
ប៊ូសស្រ្តង ឆ្ងាញ់រសជាតិដិតជ្រៅ មានរង្វាន់ច្រើនខាប់ដូចទឹកគ្រឿងក្នុងមួយកេសៗ។ គាំទ្រប៊ូសស្រ្តង គាំទ្រអំពើល្អ៕



