Yamal និង Raphinha ស៊ុតបានម្នាក់ ២គ្រាប់ ពេល Barcelona វាយបកឈ្នះ Rayo ដើម្បីឡើងឈរកំពូលតារាង La Liga វិញ

01-09-2026 10:58

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខទាំងពីរ Lamine Yamal និង Raphinha រកបានម្នាក់ ២គ្រាប់ដូចគ្នា ក្នុងជ័យជម្នះ ៥ទល់នឹង២ របស់ក្រុមម្ចាស់ផ្ទះ FC Barcelona ទៅលើគូប្រជែង Rayo Vallecano នាយប់មិញ។ នេះបើយោងតាម BBC។

៣ពិន្ទុប្រចាំសប្តាហ៍ទី៣ ក្នុងលីគអេស្ប៉ាញ La Liga រដូវកាលថ្មី ក៏បានញាំងឱ្យក្រុមការពារតំណែងជើងឯកមួយនេះ វិលទៅកាន់តំណែងកំពូលតារាងវិញផងដែរ បន្តាប់ពីមានគ្រាប់ចំណេញលើសក្រុមលេខ២ Real។

Raphinha ជាអ្នករកបានគ្រាប់តាមស្មើ ១-១ វិញ បន្ទាប់ពី Sergio Camello រកបានគ្រាប់នាំមុខសម្រាប់ Rayo នៅនាទី១២ ពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៦ម៉ឺននាក់ក្នុងកីឡដ្ឋាន Camp Nou និងគ្រាប់ទី២ របស់កីឡាករប្រេស៊ីលដដែលកើតឡើងនៅនាទី៧១។

នេះមានន័យថា Raphinha បានក្លាយជាកីឡាករដំបូងគេរបស់ក្រុមអ្នកមានបុណ្យដែលរកបាន ៥គ្រាប់ ក្នុងចំណោម ៣ប្រកួតនៅ La Liga គិតចាប់តាំងពី Lionel Messi ធ្លាប់ធ្វើបានកាលឆ្នាំ២០១៧ គ្រាដែល Yamal វ័យទើបតែ ១៩ឆ្នាំរកបាន ២គ្រាប់នោះ រកបានលើសពី ៥០គ្រាប់សម្រាប់ Barcelona។

Barcelona និង Real ដែលធ្វើបានល្អ និងមាន ៩ពិន្ទុស្មើគ្នាទៀតផង ក្នុងចំណោម ៣ប្រកួតបើកឆាករដូវកាលថ្មី នៅពេលដែល Rayo Vallecano ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ និងឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលទៀតផង៕