* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

BYD បំបែកកំណត់ត្រា! ស្ថានីយសាកលឿន 10,000កន្លែងក្នុងឆ្នាំ 2026

01-09-2026 11:25

(បរទេស)៖ ក្រុមហ៊ុន BYD សម្រេចបានស្ថានីយសាកថ្មកម្រិត Flash Charging ចំនួន 10,000កន្លែង និងមានគោលដៅកើនដល់ 20,000កន្លែងនៅឆ្នាំ 2026 ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈយក្សចិន Sinopec ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានសម្រេចបង្កើតស្ថានីយសាកថ្មលឿន Flash Charging ចំនួន 10,000កន្លែងនៅទូទាំងប្រទេសចិន ក្នុងរយៈពេលតិចជាង ៦ខែកន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុនចាប់ផ្តើមយុទ្ធសាស្ត្រ Flash Charging កាលពីខែមីនា ឆ្នាំ 2026។

ក្រុមហ៊ុន BYD មានផែនការដាក់ឱ្យដំណើរការស្ថានីយសាកថ្ម Flash Charging ចំនួន 20,000កន្លែងនៅទូទាំងប្រទេសចិន មុនដំណាច់ឆ្នាំ 2026 ដែលក្នុងនោះមាន 18,000 កន្លែងនៅតំបន់ទីក្រុង និង 2,000កន្លែងតាមផ្លូវល្បឿនលឿន។

ស្ថានីយ Flash Charging របស់ BYD អាចផ្តល់ថាមពលសាកបានដល់ 1,500 kW តាមរយៈក្បាលសាកមួយ។ ហើយតាមការអះអាងរបស់ BYD អាចសាកថ្មរថយន្តពី 10% ដល់ 70% ក្នុងរយៈពេលត្រឹម 5 នាទី និងពី 10% ដល់ 97% ក្នុងប្រហែល 9នាទី។

ជាមួយគ្នានេះ BYD ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sinopec ដែលជាក្រុមហ៊ុនប្រេងធំរបស់ចិន ដើម្បីដាក់ស្ថានីយសាក Flash Charging នៅតាមស្ថានីយប្រេងមួយចំនួនរបស់ Sinopec ដែលមានស្ថានីយសេវាកម្មជាង 30,000កន្លែង នៅទូទាំងប្រទេសចិន។

សូមជម្រាបផងថា ក្រៅពីប្រទេសចិន BYD ក៏មានផែនការពង្រីកបណ្តាញ Flash Charging ទៅក្រៅប្រទេសចំនួន 6,000កន្លែង ក្នុងនោះ 3,000កន្លែងគ្រោងដាក់នៅអឺរ៉ុប។​

ជាការកត់សម្គាល់បច្ចុន្បន្នក្រុមហ៊ុន BYD កំពុងពង្រីកបណ្តាញសាករថយន្តអគ្គិសនីយ៉ាងលឿន ដោយមានគោលដៅ 20,000ស្ថានីយនៅប្រទេសចិន ក្នុងឆ្នាំ2026 និងប្រើបច្ចេកវិទ្យាសាកលឿនរហូតដល់ 1,500 kW។