តើលោកស្រី លន ល័យហៀង ដែលបច្ចុប្បន្ន​កំពុងដឹកនាំក្រុមហ៊ុន លន ស៊ីធី គ្រុប ឆ្ពោះទៅរកភាពជោគជ័យ មានប្រវត្តិបែបណា?

01-09-2026 14:20

(ភ្នំពេញ)៖ លោកស្រី លន ល័យហៀង ជាកូនស្រីទី៤ របស់អ្នកឧកញ៉ា តុល លន ដែលជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លន ស៊ីធី គ្រុប ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងសមាគមអ្នកឧកញ៉ាកម្ពុជា ជាសមាជិកក្រុមប្រឹក្សាភិបាល ហើយបច្ចុប្បន្នលោកស្រី កំពុងដឹកនាំក្រុមហ៊ុន លន ស៊ីធី គ្រុប ឆ្ពោះទៅរកភាពជោគជ័យ។

លោកស្រី លន ល័យហៀង បានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រស្ថាបត្យកម្ម Bachelor Degree of Architecture ឆ្នាំ២០១៩ និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈផ្សព្វផ្សាយ និងសារគមនាគមន៍ Master of Arts ឆ្នាំ២០២៥ មកពីសកលវិទ្យាល័យ ACEDEMY OF ARTS UNIVERSITY នៃសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះលោកស្រី មានតំណែងជានាយិកាប្រតិបត្តិ និងនាយិកាផ្នែកស្ថាបត្យកម្ម ដែលបានកំពុងដឹកនាំក្នុងក្រុមហ៊ុន លន ស៊ីធី គ្រុប ប្រកបដោយភាពរីកចម្រើនច្បាស់លាស់ ជាមួយចក្ខុវិស័យភាពដ៏ល្អប្រសើរ ហើយការរចនាបថម៉ូតលំនៅឋានប្រណិត ទៅតាមយុគសម័យកាលទំនើបទាំងអស់នៅក្នុង បុរី លន ស៊ីធី គឺជាគំនិតឆ្នៃប្រឌិតរបស់លោកស្រីផ្ទាល់ផងដែរ។ នៅក្នុងតំណែងជានាយិកាប្រតិបត្តិ និងនាយិកាផ្នែកស្ថាបត្យកម្ម លោកស្រីបានបំពេញកាតព្វកិច្ចដឹកនាំផែនការធំៗរបស់ លន ស៊ីធី គ្រុប ដោយសម្រេចបានសមិផលយ៉ាងត្រជះ ត្រចង់ជាច្រើន នារយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។

ក្នុងភាពជាអ្នកដឹកនាំឆ្នើមមួយរូបរួមទាំងការជំរុញលើកទឹកចិត្ដពីអ្នកឧញ៉ាតុល លន ព្រមទាំងក្រុមគ្រួសារ ផងនោះលោកស្រី បាននាំយកពានរង្វាន់ពិសេសៗរបស់៖ PROPERTY AWARD ដែលមាន Best Residential Developmentin Sihanouk villeI Best boutique housing architectural design ឆ្នាំ២០២២ និង CAMBODIA REALESTATE AWARD Best Marketing ឆ្នាំ២០២៣ និង 40under40 by Prestige ឆ្នាំ២០២៤។

ទស្សនៈវិស័យលោកស្រី លន ល័យហៀង «ចូលរួមរៀបចំអនាគតនៃវិស័យអចលនទ្រព្យ តាមរយៈការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីសកម្មភាពរស់នៅរបស់មនុស្ស និងរបៀបរស់ នៅរបស់ពួកគាត់» ក្នុងនាមជាស្ថាបត្យករនិងអ្នកអភិវឌ្ឍន៍ម្នាក់ លោកស្រី ចង់បង្កើតលំនៅដ្ឋានដែលលើសពីភាពស្រស់ស្អាតទៅទៀតផ្ទះទាំងនោះគឺគួរតែមានអារម្មណ៍កក់ក្ដៅប្រើប្រាស់បានល្អមាននិរន្តភាព និងធ្វើឱ្យជីវិតប្រចាំថ្ងៃមានស្តង់ដារនៃការរស់នៅឲ្យកាន់តែប្រសើរ និងរៀបចំការរស់នៅដែលកាន់តែមានគុណភាព។

បេសកកម្មរបស់លោកស្រី លន ល័យហៀង «បេសកកម្មរបស់នាងខ្ញុំគឺសាងសង់ដោយមានគោលបំណងច្បាស់លាស់រចនាដោយការយល់ចិត្តរបស់អតិថិជននិងតែងតែដាក់ការរស់នៅរបស់ មនុស្សជាបេះដូង នៃអ្វីៗដែលខ្ញុំបានបង្កើត» ក្នុងនាមនាយិកាប្រតិបត្តិ បុរី លន ស៊ីធី នឹងបន្តអភិវឌ្ឍខ្លួនឯង និងជំរុញសមត្ថភាពរបស់លោកស្រី ដើម្បីបង្កើតលំនៅដ្ឋានដែលរចនាបានស្អាតជាងមុនសាងសង់បានល្អជាងមុន និងផ្តល់នូវបទពិសោធន៍រស់នៅដែលកាន់តែប្រសើរ៕