ស្វែងយល់ពីគម្រោងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន Sear Brothers Investments មជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្ម Cambodia SuperPort (PPLC) ដែលមានតម្លៃវិនិយោគទំហំទឹកប្រាក់៣០០លានដុល្លារ ក្នុងទឹកដីខេត្តកំពង់ស្ពឺ

01-09-2026 15:14

(កំពង់ស្ពឺ)៖ គម្រោង Cambodia SuperPort (PPLC) ដែលជាមជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្មរួមបញ្ចូលគ្នា លើផ្ទៃដី១៣២ហិកតា ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម បង្កើនប្រសិទ្ធភាពនៃលំហូរទំនិញ ព្រមទាំងជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាពរយៈពេលវែង ដែលទើបសម្ភោធបើកដ្ឋាន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ផែស្ងួតនេះ ត្រៀមបោះជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបើកការដ្ឋានសាងសង់ជាផ្លូវការ នៃមជ្ឈមណ្ឌល Cambodia SuperPort® (ភ្នំពេញ ឡូជីស្លឹក អេន អិនដាសស្ទីល ខមផ្លេកស៍ ស៊ូភើ ផត - PPLC) ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group ដែលផ្តល់ដំណោះស្រាយខ្សែច្រវាក់ ផ្គត់ផ្គង់ឈានមុខគេរបស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ Sear Brothers Investments របស់កម្ពុជា។

ក្រុមហ៊ុនទាំង២ ត្រៀមបោះជំហានដ៏សំខាន់ មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារ ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបើកការដ្ឋាន សាងសង់ជាផ្លូវការនៃ មជ្ឈមណ្ឌល Cambodia SuperPort® (ភ្នំពេញ ឡូជីស្ទីក អេន អិនដាសស្ទីល ខម ផ្លេកស៍ ស៊ូភើផត - PPLC) ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group ដែលផ្តល់ដំណោះ ស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ឈានមុខគេរបស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ Sear Brothers Investments របស់កម្ពុជា។

ស្របពេលដែលកម្ពុជា និងប្រទេសសិង្ហបុរី ប្រារព្ធខួបទំនាក់ទំនងការទូតជាង៦០ឆ្នាំ គម្រោងនេះ បានស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងតួនាទីរបស់ប្រទេសកម្ពុជា នូវខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។

គម្រោង Cambodia SuperPort® កំពុងត្រូវបានអភិវឌ្ឍជាមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មរួម បញ្ចូលគ្នា ដែលមានឡូត៍ដីទីតាំងសម្រាប់ឧស្សាហកម្ម រោងចក្រសាងសង់រួចជាស្រេច ទីធ្លាកុងតឺន័រ ឃ្លាំងស្តុកទំនិញ ភស្តុភារកម្មក្រោមការគ្រប់គ្រងគយ និងសមត្ថភាពគ្រប់គ្រងការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ដែលបាន រៀបចំផែនការជាក់លាក់ នឹងគ្រប់ជ្រុងជ្រោយតែមួយ។

គម្រោងនេះ ត្រូវបានរៀបចំឡើង មិនត្រឹមតែដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រ ដល់ការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញផលិតកម្ម ទាំងបច្ចុប្បន្ន និងអនាគត តាមរយៈប្រព័ន្ធភស្តុភាររួម បញ្ចូលគ្នា ដែលមានប្រសិទ្ធភាព និងភាពជឿជាក់កាន់តែប្រសើរ។ តាមរយៈការនាំយកការផលិត ការស្តុកទុក ទំនិញ សេវាគយ និងការដឹកជញ្ជូនទំនិញមករួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ Cambodia SuperPort® មាន គោលបំណងកាត់បន្ថយឧបសគ្គផ្នែកភស្តុភារ បង្កើនភាពជាក់លាក់ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុម ហ៊ុនផលិតអាចឈានចូលចូលទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែងាយស្រួល។

សមត្ថភាពដឹក-ដាក់ជញ្ជូនទំនិញប្រចាំថ្ងៃ ២,០០០ TEU ក្នុងមួយថ្ងៃ ការតភ្ជាប់តំបន់តាមយុទ្ធសាស្ត្រ ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ ២០៣៣ (CITLS) នឹង បណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN), Cambodia SuperPort® (PPLC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធតំបន់ដ៏សំខាន់ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ ផ្គត់ផ្គង់នៅទូទាំងអាស៊ីអាគ្នេយ៍។

តាមការគ្រោងទុក គម្រោង Cambodia SuperPort® នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ ២០២៧ ជាមួយនឹងទុនវិនិយោគ ៣០០ លានដុល្លារ លើផ្ទៃដី ១៣២ ហិកតា ក្នុងក្រុងច្បារមន ខេត្តកំពងស្ពឺ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មពហុប្រព័ន្ធនេះត្រូវបានសាងសង់ឡើងសម្រាប់ទ្រង់ទ្រាយធំ និងមានសមត្ថភាពលើកដាក់ទំនិញ ពេញប្រមាណដល់ ២,០០០ TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ ផ្លូវទឹក-ផ្លូវគោក និងផ្លូវ ល្បឿនលឿន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយផ្ទាល់ ព្រមទាំងស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗ​ របស់ប្រទេសកម្ពុជាថែមទៀតផង។

ក្រៅពីការតភ្ជាប់តម្លៃស្នូលនៃគម្រោងនេះ គឺអនុវត្តម៉ូដែលឧស្សាហកម្ម «Park-in-a-Park» ដែលរួមបញ្ចូលការផលិត ឃ្លាំងស្តុកទំនិញ (Bonded Facilities) និងសេវាគយ ក្នុងតំបន់តែមួយ រួមមាន៖ សេវាកម្មឃ្លាំងកុងតឺន័ រក្នុងស្រុក (Inland Container Depot) សេវាកម្មស្ថានីយ៍ផ្ទុកទំនិញកុងតឺន័រ (Container Freight Station) និងនីតិវិធីគយដែលបានគ្រោងទុក។

ការរួមបញ្ចូលគ្នានេះ នឹងជួយឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយពេលវេលា សម្រួលប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល ដោយពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ក្នុងតំបន់។ ខណៈពេលដែល ប្រទេសកម្ពុជា បន្តទាក់ទាញការវិនិយោគលើវិស័យផលិតកម្មចម្រុះ SuperPort® ត្រូវបានដាក់ទីតាំងយុទ្ធសាស្ត្រ ដើម្បីទ្រទ្រង់ការកើនឡើង នៃវិស័យផលិតកម្មកម្ពុជា រាប់ចាប់ពីអេឡិចត្រូនិក កាត់ដេរ រហូតដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។ តាមរយៈការតភ្ជាប់តំបន់ឧស្សាហកម្មក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ គម្រោងនេះនឹងលើកកម្ពស់កម្ពុជា ជាមជ្ឈមណ្ឌលដ៏ សំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ភស្តុភារកម្មឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ក្នុងនាមជាផ្នែកមួយនៃបណ្តាញតភ្ជាប់ឡូជីស្លឹកក្នុងតំបន់របស់ក្រុមហ៊ុន YCH Group ដែលរួមមានVietnam SuperPort® និង Supply Chain City® នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី គម្រោង Cambodia SuperPort® នឹងប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃផ្ទាល់ខ្លួន ដើម្បីតាមដានពាណិជ្ជកម្មតាមពេលវេលាជាក់ស្តែងក្នុងការសម្រួល ប្រតិបត្តិការ និងសេវាកម្មអតិថិជន ឱ្យកាន់តែរលូន។

ដោយឡែក ប្រព័ន្ធឌីជីថលស្នូលនៃមជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងថា នឹងគាំទ្រដល់ការគ្រប់គ្រងឃ្លាំង ស្ថានីយផ្ទុកទំនិញ ឃ្លាំងកុងតឺន័រក្នុងស្រុក (Inland Container Depot) ឯកសារគយ និងទិន្នន័យតាមដានដោយស្វ័យប្រវត្តិ ដើម្បី ជួយក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់សេវាភស្តុភារកម្ម ងាយស្រួលគ្រប់គ្រង និងផ្លាស់ប្តូរទំនិញក្នុងតំបន់ កាន់តែមានប្រសិទ្ធភាព។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់ថាមពលកកកើតឡើងវិញ ប្រព័ន្ធសន្សំសំចៃថាមពល បច្ចេកវិទ្យា និង ឧបករណ៍ឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការរចនារបស់គម្រោងនេះ នឹងជំរុញការប្រើប្រាស់ ថាមពល ទឹក និងធនធានផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ដោយចូលរួមចំណែកគាំទ្រដល់គោលដៅរបស់ ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

ការអភិវឌ្ឍដើមទុនមនុស្សសម្រាប់អនាគតបន្ថែមពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គម្រោងនេះផ្តោតលើការយកចិត្តទុកដាក់ និងការអភិវឌ្ឍសមត្ថភាពពលករ ក្នុងស្រុក ដោយប៉ាន់ស្មានថា នឹងគាំទ្រកម្មករប្រមាណ ៥០០ នាក់ក្នុងអំឡុងពេលសាងសង់ ក្នុងនោះប្រមាណ ៨០% រំពឹងថានឹងជាជនជាតិខ្មែរ ព្រមទាំងអាចផ្តល់ឱកាសការងារបានដល់ ២០,០០០ កន្លែង នៅពេលដំណើរ ការពេញលេញ។

តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថាន Supply Chain and Logistics Academy (SCALA) និង កម្មវិធី EduRise របស់ក្រុមហ៊ុន YCH Group គម្រោង Cambodia SuperPort® នឹងផ្តល់ការបណ្តុះបណ្តាល ជំនាញដល់ពលករក្នុងស្រុក ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការប្រតិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់និងធ្វើបច្ចុប្បន្នភាព ឌីជីថលឱ្យកាន់តែទំនើប។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន YCH Group លោកវេជ្ជបណ្ឌិត Robert Yap មាន ប្រសាសន៍ថា៖ "ការបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្ម (Cambodia SuperPort®) គឺជាជំហានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មអាស៊ាន និងលើកកម្ពស់ ប្រទេសកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ផ្សេងទៀត។

ក្រុមហ៊ុន YCH Group នឹងនាំយកបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ ដែលជួយកែ លម្អលំហូរទំនិញ។ ជាពិសេស គាំទ្រដល់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងកសាងសមត្ថភាព ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងអភិវឌ្ឍសមត្ថភាពពលករកម្ពុជា តាមរយៈវិទ្យាស្ថាន SCALA និងកម្មវិធី EduRise ដើម្បីត្រៀមខ្លួនសម្រាប់អនាគត៕