សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខាចំការដូង បើកបវេសនកាលថ្មី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

01-09-2026 16:10

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ សាលាបញ្ញាសាស្ត្រអន្តរជាតិ-សាខា ចំការដូង (ផ្លូវ២១៧) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រាបថា សាលាបានចាប់ផ្ដើមបើកបវេសនកាលថ្មី សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ គណៈគ្រប់គ្រងសាលា បានមានមតិណែនាំក្នុងការអប់រំដល់សិស្សានុសិស្ស ត្រូវគោរពវិន័យ ត្រូវមានសីលធម៌ល្អ តស៊ូព្យាយាមខិតខំរៀនសូត្រ ស្តាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួន និងសូមឲ្យសិស្សានុសិស្សយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ដើម្បីក្រេបយកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំ ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិយើង។

បើតាមលោកនាយកសាលាស្តីទី ចននី បាលីយ៉ានតា បានថ្លែងថា ដោយមើលឃើញពីការរីកចម្រើននៅក្នុងតំបន់ខណ្ឌដង្កោ ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាពអប់រំសម្រាប់កូនៗ ក្មួយៗនៅតំបន់នេះ ឲ្យកាន់តែប្រសើរមួយកម្រិតទៀត សាលាបញ្ញាសាស្ត្រអន្តរជាតិ ចំការដូង បានបើកដំណើរសិក្សារៀនសូត្រ នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបន្តថា ក្នុងគោលដៅចម្បង គឺអប់រំកូនខ្មែរឲ្យក្លាយជាពលរដ្ឋគំរូ ដើម្បីសាងសង្គមជាតិឲ្យបានថ្កុំថ្កើង ប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតា និងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន។

សម្រាប់មាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់ចុះឈ្មោះបុត្រធីតាឲ្យចូលរៀន នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ចាប់ពី៣ឆ្នាំឡើងទៅ គឺពីមត្តេយ្យដល់ថ្នាក់ទី១២ សូមមេត្តារួសរាន់ចុះឈ្មោះ និងទាក់ទងមកកាន់សាលា ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការសិក្សា ដែលស្ថិតនៅអគារលើកំណាត់ផ្លូវលេខ២១៧ (មុខស្នាក់ការគណបក្សប្រជាជនខណ្ឌដង្កោ) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ៕