* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Fernandez ចូលរួមជាមួយ Man City ក្នុងបំបែកកំណត់ត្រានៅអង់គ្លេសជាថ្មី

02-09-2026 08:25

(បរទេស)៖ ខ្សែបម្រើ Enzo Fernandez បានផ្ទេរទៅកាន់ក្លិបរួមលីគ Manchester City ក្នុងតម្លៃ ១២៥លានផោនពីតោខៀវ Chelsea។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា វាជាតម្លៃបំបែកកំណត់ត្រាផ្ទេរជាថ្មីនៅចក្រភពអង់គ្លេស ក្នុងថ្ងៃបិទរដូវកាលទិញដូរកីឡាករប្រចាំឆ្នាំ២០២៦ នេះ។

ការផ្ទេរនេះនាំដែរឲ្យ ក្រុមមេឃខៀវ Man City ចាយលុយអស់ប្រមាណ ៤៥៨លានផោន ច្រើនជាង Liverpool ដែលចាយអស់ ៤១៥លានផោនរដូវក្តៅមុន។

ជាមួយគ្នានោះ Man City ក៏លក់កីឡាករចេញបាន ៣០០លានផោនទៀតដែរ នៅពេលខ្សែបម្រើអាហ្សង់ទីន Fernandez ផ្ទេរពីក្លិប Benfica មកចូលរួមជាមួយ Chelsea កាលឆ្នាំ២០២៣ ក្នុងតម្លៃ ១០៧លាផោនបំបែកកំណត់ត្រាផងដែរ៕