* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

មហាសំណាងរដូវកាលទី ៥ របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី! រកឃើញម្ចាស់រថយន្ត Ford Ranger, ម៉ូតូ Honda Dream និងប្រាក់សុទ្ធ ១លានរៀលហើយ​!

02-09-2026 10:24

(ភ្នំពេញ)៖ នៅក្នុងកម្មវិធីចាប់រង្វាន់ «មហាសំណាង» របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី៥ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។ កម្មវិធីដ៏ពិសេសនេះ បានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីពី អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី។ នាឱកាសនោះ ក្រៅពីបានទស្សនាការប្រកួតប្រដាល់គុនខ្មែរ លោកក៏បានផ្តល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ ដើម្បីស្វែងរកម្ចាស់សំណាងពិតប្រាកដ ចេញពីធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។

បន្ទាប់ពីបានស្វែងរកម្ចាស់រង្វាន់រថយន្ត Ford Ranger, ម៉ូតូ Honda Dream និងប្រាក់សុទ្ធ១លានរៀលជាច្រើន ក្នុងរដូវកាលមុនៗរួចមកពេលនេះមហាសំណាងរដូវកាលទី ៥ បានរកឃើញម្ចាស់រង្វាន់ធំពិតប្រាកដហើយ៖
* ម្ចាស់រថយន្ត Ford Ranger ស៊េរីថ្មី៖ បានទៅលើអតិថិជនឈ្មោះ ព្រំ វន្នី មកពីខេត្តស្វាយរៀង។
* ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ៤០រូប៖ ទូរទាំងខេត្តក្រុង។
* ម្ចាស់ប្រាក់សុទ្ធ ១,០០០,០០០ រៀល ចំនួន ២០០រង្វាន់​។

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាមោទនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែជឿជាក់ និងកាន់ខ្ជាប់នូវស្មារតី «ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ»។ បន្ថែមលើការផ្តល់សំណាងជូនអតិថិជន ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម តាមរយៈការឧបត្ថម្ភថវិកា និងសម្ភារៈនានា ដូចជាការគាំទ្រដល់វីរកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនជាដើម។

ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីបម៉ុងមិនត្រឹមតែមានការចាប់ឆ្នោតផ្សងសំណាង តាមសន្លឹកប័ណ្ណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរង្វាន់ «លុយសុទ្ធ» នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់តែម្ដង ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការឈ្នះរង្វាន់ភ្លាមៗ។

ឱកាសឈ្នះរង្វាន់នៅតែមានសម្រាប់អតិថិជនគ្រប់រូប! កម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី នឹងនៅតែបន្តដំណើរការជាបន្តបន្ទាប់។ សូមអតិថិជនទាំងអស់បន្តគាំទ្រ និងបំពេញព័ត៌មានលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ រួចយកទៅទម្លាក់ក្នុងធុងឆ្នោតនៅតាមដេប៉ូចែកចាយទូទាំងប្រទេស ដើម្បីដណ្តើមយករង្វាន់ធំរថយន្ត និងម៉ូតូស៊េរីថ្មីនៅជុំបន្ទាប់។

ផលិតផលកូនខ្មែរ ចែកសំណាងជូនខ្មែរ..!៕