* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

សិស្សសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ទទួលបាននិទ្ទេស A ពិន្ទុ ១០០ពេញ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦

02-09-2026 11:19

(សៀមរាប)៖ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប (Arizon School) បានអបអរសាទរចំពោះសិស្សឆ្នើមរបស់ខ្លួន ដែលទទួលបាននិទ្ទេស A ជាមួយពិន្ទុសរុប ១០០.០០០ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

លទ្ធផលដ៏ឆ្នើមនេះ ត្រូវបានសាលាចាត់ទុកថា ជាសមិទ្ធផលដ៏មានមោទកភាព និងជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់សិស្ស ការយកចិត្តទុកដាក់បង្រៀន និងណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីមាតាបិតា និងអ្នកអាណាព្យាបាល។

សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអ្នកអាណាព្យាបាល ដែលបានផ្តល់ទំនុកចិត្ត និងសហការជាមួយសាលាក្នុងការជំរុញការសិក្សារបស់សិស្ស រហូតទទួលបានលទ្ធផលដ៏លេចធ្លោនេះ។ សាលាបានបញ្ជាក់ថា សមិទ្ធផលនេះមិនត្រឹមតែជាមោទកភាពរបស់សិស្ស និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចិត្តសម្រាប់សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដទៃទៀត ឱ្យបន្តខិតខំលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការសិក្សា។

តាមរយៈសមិទ្ធផលនេះ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព បណ្តុះសមត្ថភាពសិស្ស និងជំរុញឱ្យពួកគេឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងអាជីពនាពេលអនាគត។ ការទទួលបានពិន្ទុ ១០០.០០០ និងនិទ្ទេស A ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប និងជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ជំនាន់ក្រោយឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការសិក្សា៕