* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

McTominay នឹងខកខានជួយស្កុតឡេន ក្នុងកម្មវិធី Nations League ខែក្រោយ ដោយសារបញ្ហាបេះដូង

02-09-2026 11:22

(បរទេស)៖ ខ្សែបម្រើ Scott McTominay នឹងអវត្តមានពីក្រុមជម្រើសជាតិស្កុតឡេន ពីការលេងក្នុងពានលីគអឺរ៉ុប UEFA Nations League 2026-2027 ដោយសារមានបញ្ហាជំងឺបេះដូងតិចតួនាពេលថ្មីៗនេះ។

ក្លិបអ៉ីតាលី Napoli បានប្រកាស​ និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឱ្យដឹងថា McTominay មានបញ្ហាបេះដូងដែលត្រូវតែតាមដានបន្តទៀតនាពេលដ៏ខ្លីខាងមុខ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានប្តូរចូលលេងនៅនាទី៥៦ នៅពេលក្លិបពពកស Napoli បានរងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Como នៅក្របខណ្ឌ Serie A កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

នេះមានន័យថា McTominay នឹងមិនអាចជួយក្រុមរបស់លោក Sebastien Pocognoli ដែលទើបដឹកនាំស្កុតឡេនបាន ៤ប្រកួតដំបូង ដែលត្រូវតតាំងនឹងស្លូវេនី ម៉ាសេដូន និងស្វីស នៅពាន Nations League នាដើមខែតុលា ឆ្នាំ២០២៦៕