Man City ចាយអស់ជាង ៣០០លានផោន នៅថ្ងៃបិទបញ្ចប់ទីផ្សារទិញ-ដូរកីឡាករប្រចាំឆ្នាំ២០២៦

03-09-2026 09:56

(បរទេស)៖ ក្លិបបាល់ទាត់ Manchester City បានចាយអស់ប្រាក់ប្រមាណ ៣២៧លានផោន ដើម្បីទិញខ្សែបម្រើ ៣រូបនៅថ្ងៃបិទទីផ្សារទិញដូរកីឡាករជាលើកទី២ ប្រចាំឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមរងជើងឯក Premier League រដូវកាលមុន ដោយស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Enzo Maresca បានចាយលុយ ១២៥លានផោន ដើម្បីទិញខ្សែបម្រើ Enzo Fernandez មកពី Chelsea ដែលជាតម្លៃបំបែកកំណត់ត្រាផ្ទេរនៅអង់គ្លេសជាថ្មី និងចំណាយអស់ ១១៦លានផោនទៀត ដើម្បីទិញ Elliot Anderson ពីក្លិបរួមលីគដូចគ្នា Nottingham Forest និងកីឡាករវ័យទើបមានអាយុ ១៨ឆ្នាំរបស់ម៉ារ៉ុក Ayyoub Bouaddi ដោយមានតម្លៃខ្លួន ៨៦លានផោនថែមទៀត។

ទោះជាយ៉ាងណា ការពង្រឹងតំបន់បម្រើរបស់គ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ត្រូវបានគេមើលឃើញថា ដើម្បីយកមកជំនួសកន្លែង Bernado Silva ដែលបានទៅរួមក្រុម Real Madrid ហើយ Rodri អតីតម្ចាស់ពានបាល់មាស Ballon dÓr 2024 ផ្លាស់ចេញពីកីឡដ្ឋាន Etihad ទៅចូលរួមជាមួយក្លិប FC Barcelona។

នេះមានន័យថា សមាជិកចាស់ដែលបានរួមចំណែកជួយក្រុមមេឃខៀវ Man City ឈ្នះជើងឯកតំបន់អឺរ៉ុប UEFA Champions League ជាលើកដំបូងកាលឆ្នាំ២០២៣ ក្រោយផ្តួល Inter Milan នៅសល់តែ ៤នាក់ប៉ុណ្ណោះ៕