* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

BYD ចាប់ផ្តើមលក់ប្រព័ន្ធសូឡា (Solar) សម្រាប់គេហដ្ឋាននៅប្រេស៊ីល តម្លៃប្រហែល ៣,៨០០ដុល្លារ

03-09-2026 10:46

(បរទេស)៖ ក្រុមហ៊ុន BYD បានចាប់ផ្តើមលក់ប្រព័ន្ធផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ (Solar) សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន តាមរយៈបណ្តាញចែកចាយលក់រថយន្តចំនួន ២៣៣កន្លែង នៅទូទាំងប្រទេសប្រេស៊ីល។ នេះបើតាមប្រភពពី Car News China។

ប្រព័ន្ធ Solar នេះមានកម្លាំងសរុប ៤.៨ kWp ដោយប្រើផ្ទាំងសូឡា ៦០០W ចំនួន ៨ផ្ទាំង និងអាចផលិតអគ្គិសនីជាមធ្យមប្រមាណ ៦០០kWh ក្នុងមួយខែ អាស្រ័យលើលក្ខខណ្ឌពន្លឺព្រះអាទិត្យ។
ជាមួយគ្នានោះ កញ្ចប់ប្រព័ន្ធមានតម្លៃប្រមាណ ៣,៨០០ដុល្លារអាម៉េរិក រួមមានការបូកបញ្ចូលឧបករណ៍ ការដំឡើង ការស្នើសុំភ្ជាប់បណ្តាញអគ្គិសនី និងការធានារ៉ាប់រងរយៈពេល ១ឆ្នាំ។

គួរឱ្យកត់សម្គាល់ផងថា អតិថិជនមិនចាំបាច់ជាម្ចាស់រថយន្ត BYD ក៏អាចទិញប្រព័ន្ធសូឡានេះបានផងដែរ ហើយការដាក់លក់នេះបង្ហាញពីគោលដៅក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន BYD ពីការលក់រថយន្តអគ្គិសនី ទៅកាន់វិស័យថាមពលស្អាត និងថាមពលព្រះអាទិត្យ៕