* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

អតីតជើងខ្លាំងវាយកូនហ្គោល Tiger Woods ត្រូវបានហាមឃាត់មិនឱ្យបើកបរ ៥ឆ្នាំ និងពិន័យប្រាក់មួយចំនួន

03-09-2026 10:57

(បរទេស)៖ Tiger Woods អតីតកីឡាករវាយកូនហ្គោលលំដាប់លេខ១ ពិភពលោក ត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិកហាមឃាត់មិនឱ្យបើកបររយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ ១,០០០ដុល្លារទៀតផង ក្រោយបើកបរលើដងផ្លូវខ្វះការប្រុងប្រយ័ត្ននាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអាមេរិក វ័យ ៥០ឆ្នាំរូបនេះ បានទទួលយកនូវបម្រាមដោយពុំមានការតវ៉ាអ្វីឡើយ ក្រោមសេចក្តីសម្រេចរបស់រដ្ឋអាជ្ញាដែលស្ថិតក្នុងតំបន់ Martin County នៃរដ្ឋ Florida សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា វាជាករណីទី២ របស់ Woods ដែលត្រូវបានឃាត់ខ្លួនដោយសារតែបើកបរស្ថិតក្រោមឥទ្ធិពល និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ រូបលោកត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានសេចក្តិរាយការណ៍ថា បានបុករះកាលពីអំឡុងខែមីនា ឆ្នាំ២០២៦ ដែលមិនជាប់ពាក់ព័ន្ធក្រោមឥទ្ធិពលគ្រឿងស្រវឹង ក៏ប៉ុន្តែបានបដិសេធមិនធ្វើតេស្តរកសារធាតុញៀនបន្ថែម។

ក្នុងការបុករះនោះដែរ ពុំមានបង្កឱ្យនរណាម្នាក់រងរបួសឡើយ ទោះបីជា Woods បានហក់ចេញតាមទ្វារខាងអ្នកដំណើរក៏ដោយ ដើម្បីខ្លួនគាត់មានសុវត្ថិភាពក្នុងគ្រានោះ៕