* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

បំពេញក្តីស្រមៃ ៤ឆ្នាំពេញ! «CAMBODIA SPORT+» ឧបត្ថម្ភទំនុកបម្រុងដល់សិស្សនិទ្ទេស A ចំនួន ២រូប រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ

03-09-2026 14:43

(ភ្នំពេញ)៖​ ក្រោយតស៊ូឆ្លងកាត់ឧបសគ្គ រហូតសម្រេចបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ CAMBODIA SPORT+ ប្រកាសគាំទ្រដំណើរសិក្សាបន្តរយៈពេល ៤ ឆ្នាំពេញ ដល់យុវសិស្ស អ៊ួង រស្មី និង វ៉ាន សែនវ៉ា រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ។

ដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តក្រោមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលធ្វើឱ្យនិទ្ទេស A ក្លាយជាសមិទ្ធផលមួយបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស។ ជាក់ស្តែង នៅពីក្រោយភាពជោគជ័យរបស់យុវសិស្ស អ៊ួង រស្មី គឺជាដំណើរតស៊ូមួយតាំងពីវ័យក្មេង ដោយប្អូនបានបាត់បង់ម្តាយតាំងពីតូច រស់នៅក្រោមការមើលថែរបស់អ៊ុំជាស្ត្រីមេម៉ាយ ក្នុងខេត្តកំពង់ស្ពឺ។

ទោះជីវភាពមិនសូវធូរធា ក៏ប្អូនមិនបោះបង់ការសិក្សា រហូតប្រឡងបាននិទ្ទេស A។ ចំណែក វ៉ាន សែនវ៉ា ធ្លាប់មិនទទួលបានជោគជ័យក្នុងការប្រឡងកាលពីឆ្នាំមុន ប៉ុន្តែមិនបោះបង់ក្តីស្រមៃ បានបន្តរៀន អត់ធ្មត់ និងត្រឡប់មកប្រឡងម្តងទៀត រហូតសម្រេចបាននិទ្ទេស A នៅឆ្នាំ២០២៦។

សម្រាប់យុវសិស្សទាំង ២រូប និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីរបស់ពួកគេ ហើយការគាំទ្រដំណើរសិក្សាបន្តពី Cambodia Sport+ គឺជាការផ្តល់កម្លាំងចិត្តដល់យុវជន ដែលមានការតាំងចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព និងឈានទៅរកអនាគតដែលខ្លួនចង់បាន ព្រោះការផ្តល់ឱកាសឱ្យយុវជនម្នាក់បន្តការសិក្សា គឺជាការបន្ថែមធនធានមនុស្សមួយរូបសម្រាប់អនាគតកម្ពុជា។

CAMBODIA SPORTS ជួយបំពេញភាពជោគជ័យ ប្រកាសឧបត្ថម្ភទំនុកបម្រុងរយពេល៤ឆ្នាំពេញ៕