* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

អាមេរិកចាប់ផ្តើមបើកការស៊ើបអង្កេតលើសេវាកម្មរថយន្តគ្មានមនុស្សបើក Cybercab របស់ក្រុមហ៊ុន Tesla

04-09-2026 10:06

(បរទេស)៖ អាជ្ញាធរសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) បានប្រកាសថា ខ្លួនកំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើការដាក់ឱ្យដំណើរការរថយន្តតាក់ស៊ីស្វ័យប្រវត្តិ (Cybercab) របស់ក្រុមហ៊ុន Tesla បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីមួយនេះ បានចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនក្នុងតំបន់កំណត់មួយចំនួននៃទីក្រុងអូស្ទីន (Austin) រដ្ឋតិចសាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។

ការឃ្លាំមើលពីសំណាក់អាជ្ញាធរអាមេរិកនេះ បានធ្វើឡើងដោយសារតែរថយន្ត Cybercab ត្រូវបានរចនាឡើងជាប្រភេទយានយន្តបើកបរដោយស្វ័យប្រវត្តិគ្មានមនុស្សបើក ពីរជួរ ដែលគ្មានចង្កូត ឈ្នាន់ហ្វ្រាំង/ហ្គែរ ឬកញ្ចក់មើលក្រោយនោះទេ ដែលលក្ខណៈបច្ចេកទេសទាំងនេះ គឺជាតម្រូវការចាំបាច់ផ្អែកតាមបទដ្ឋានសុវត្ថិភាពទូទៅរបស់រដ្ឋាភិបាលសហព័ន្ធ។

អ្នកនាំពាក្យរូបនោះបានប្រាប់សារព័ត៌មាន Reuters ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា «NHTSA កំពុងទាក់ទងជាមួយក្រុមហ៊ុន Tesla និងកំពុងវាយតម្លៃលើស្ថានភាពនេះ»។

គួរជម្រាបថា ការវាយតម្លៃនេះ បង្ហាញពីការរឹតបន្តឹង និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរអាមេរិក លើសុវត្ថិភាពនៃបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla មុនពេលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ ឬប្រើប្រាស់យ៉ាងទូលំទូលាយនៅលើផ្លូវសាធារណៈ៕