* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

Martinelli ខ្សែប្រយុទ្ធ Arsenal ផ្លាស់ទៅចូលរួមជាមួយ Al-Hilal ក្នុងតម្លៃខ្លួន ៦០លានផោន

04-09-2026 10:16

(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Martinelli បានផ្ទេរចេញពីកីឡដ្ឋាន Emirates នៃក្លិបកាំភ្លើងធំ Arsenal ដោយបានទៅចូលរួមជាមួយក្លិប Al-Hilal នៃក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ៦០លានផោន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឱ្យក្លិបនៅតំបន់មជ្ឈិមបូព៌ាមួយនេះរយៈពេល ៤ឆ្នាំ ដោយបានបញ្ចប់ក្នុងរយៈពេល ៧ឆ្នាំមកដែរ ជាមួយក្លិបស្ថិតនៅភាគខាងជើងទីក្រុង London ប្រទេសអង់គ្លេស ក្រោយចូលរួមតាំងពីឆ្នាំ២០១៩។

មែនទែនទៅ Martinelli នៅសល់កិច្ចសន្យាចាស់ ១២ខែទៀតជាមួយ Arsenal និងជាសមាជិកដែលបានរួមចំណែកជួយកាំភ្លើងធំដណ្តើមបានជើងឯកលីគ Premier League រដូវកាលមុនទៀតផង បន្ទាប់ពីត្រូវបានប្រាប់ថា មិនស្ថិតក្នុងផែនការនារដូវកាលថ្មីរបស់អ្នកចាត់ការទូទៅ Mikel Arteta ទៀតទេ។

នេះមានន័យថា Martinelli នឹងទៅរួមក្រុមជាមួយខ្សែប្រយុទ្ធ Ollie Watkins ដែលទើបចាកចេញពី PL ដូចគ្នា ក្រោយផ្ទេរចេញពីក្លិបរួមលីគ Aston Villa ក្នុងតម្លៃប្រមាណ ៥១លានផោន៕