អបអរសាទរ ពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍ !
04-09-2026 11:24
(ភ្នំពេញ)៖ ពិធីបុណ្យសែនព្រះខែក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជនទាំងអស់ មកចូលរួមអបអរសាទរពិធីបុណ្យប្រពៃណី ទទួលទានម្ហូបសុភមង្គលជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ និងទទួលបទពិសោធន៍បែបវប្បធម៌ក្នុងពេលតែមួយ។ ចាប់ពីថ្ងៃទី១ ដល់២៧ ខែកញ្ញា ឆ្នាំ២០២៦ ណាហ្គាវើលដ៍ នឹងត្រូវធ្វើការតុបតែងលម្អយ៉ាងទាក់ទាញ ដែលនឹងធ្វើឱ្យបរិយាកាសក្នុងឱកាសនេះកាន់តែមានភាពសប្បាយរីករាយ។
អ្វីដែលពិសេស គឺណាហ្គាវើលដ៍មានលក់នំសែនព្រះខែរសជាតិសម្បូរបែបច្នៃផ្ទាល់ដៃដោយក្រុមមេចុងភៅដ៏ចំណាន។ រសជាតិថ្មីសម្រាប់ឆ្នាំនេះ គឺស្នូលគ្រាប់ឈូកជាមួយគីមបួយ ដែលផ្តល់រសជាតិជូរអែមល្មមដែលលោកអ្នកមិនគួររំលង។ សម្រាប់ស្នូលគ្រាប់ឈូកជាមួយស្រារ៉ាំ និងទំពាំងបាយជូរក្រៀម ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់ ដែលមានជម្រើសស្នូលធម្មតា និងស្នូលស៊ុតពីរ ចំណែកឯស្នូលគ្រាប់ស្វាយចន្ទីជាមួយគ្រាប់ធញ្ញជាតិ គឺជាស្នូលបែបប្រពៃណីខ្មែរដ៏ពេញនិយមក្នុងចំណោមអតិថិជនទូទៅ។
នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តទាំងនេះ ត្រូវបានរៀបចំនៅក្នុងប្រអប់កាដូដ៏ប្រណីតដែលមានតម្លៃចាប់ពី ៤០,០០០រៀល ក្នុងមួយដុំ ឬ១៨០,០០០រៀល ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ។ សូមអញ្ជើញជាវនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។
សម្រាប់ការទទួលទានជុំគ្នា អតិថិជនអាចជ្រើសរើសម្ហូបឈុតសុភមង្គលនៅភោជនីយដ្ឋាន Hall of Golden Chimes និង Fortune Palace ដែលមានតម្លៃ ២,១១២,០០០រៀល និង២,០០០,០០០រៀល។ Hall of Golden Chimes មានម្ហូបរសជាតិដើមបែបចិនកាតាំងដូចជា ឈ្លើងសមុទ្រខ សាច់ជ្រូក និងផ្សិតជាមួយទឹកជ្រលក់ប៉ាវហ៊ឺ សាច់គោអាម៉េរិកបន្ទះអាំងជាមួយខាត់ណា និងទឹកជ្រលក់អ៊ិចអូ និងបង្គាឆាជាមួយខ្ទឹមសបែបហុងកុង។
ចំណែកភោជនីយដ្ឋាន Fortune Palace មានជម្រើសម្ហូបចិនបែបម៉ាឡេស៊ីដូចជា ត្រីទឹកកកចំហុយក្នុងទឹកជ្រលក់ញ៉នញ៉ា ក្តាមស្នូកទន់ឆាជាមួយទឹកជ្រលក់វ៉ាសាប៊ិម៉ាយ៉ូណែស និងទឹកជ្រលក់សាល់សាស្វាយ និងមាន់ស្រែចំហុយ។ ឈុតម្ហូបទាំងពីរនេះ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់សម្រាប់ការជួបជុំគ្រួសារ ជំនួបបែបធុរកិច្ច និងការជួបជុំផ្សេងៗដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ។
បន្ថែមពីនេះ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ក៏មានផ្តល់ជូនផងដែរនៅរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យពីថ្ងៃទី៤ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា នៅវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ ការសម្តែងក្បាច់រាំក្នុងឈុតបុរាណចិនជាមួយនឹងការសម្តែងពិណបុរាណ នឹងធ្វើឱ្យបរិយាកាសនៃពិធីបុណ្យសែនព្រះខែ កាន់តែមានភាពរស់រវើកខណៈការតុបតែងលម្អយ៉ាងប្រណីតនៅក្នុងអគារ ផ្តល់ឱកាសឱ្យអតិថិជនអាចផ្តិតយករូបភាពយ៉ាងស្រស់ស្អាត និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយ។
សម្រាប់អតិថិជនដែលចង់ទទួលបានអារម្មណ៍ស្រស់ស្រាយក្នុងឱកាសពិធីបុណ្យសែនព្រះខែ សូមទទួលយកកញ្ចប់សេវាកម្មម៉ាស្សាបាតជើងរយៈពេល ១២០ នាទីនៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life តម្លៃ៣៩២,០០០រៀលប៉ុណ្ណោះ ដែលមានការត្រាំជើងជាមួយអំបិលសមុទ្រ ស្ក្រាប់ដោយប្រើខ្ញីធម្មជាតិ ម៉ាស្សាដោយគ្រីមរុក្ខជាតិ និងការថែទាំលាបក្រចកយ៉ាងស្អាតឥតខ្ចោះ។
មិនថាការជាវនំសែនព្រះខែដើម្បីចែករំលែក ការជួបជុំទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ ឬការទស្សនាការសម្តែងសិល្បៈវប្បធម៌ដ៏រស់រវើកនោះទេ ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានបន្ថែម ឬការកក់ទុកជាមុន សូមចូលទៅកាន់ www.nagaworld.com ទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ឬតាមដានណាហ្គាវើលដ៍នៅលើបណ្តាញសង្គម៕






