«វីដេអូ 28 វិនាទី បង្ហាញពីសកម្មភាពចោលួចកាត់ខ្សែទូសាកឡានអគ្គិសនី»
04-09-2026 11:32
(បរទេស)៖ នេះជាសកម្មភាពបង្ហាញពីកាំមេរ៉ាសុវត្តិភាព ពីសកម្មភាពក្រុមចោពីរនាក់បានចូលលួចកាត់ខ្សែទូសាកឡានអគ្គិសនី ដែលខ្សែនេះជាប្រភេទ (ខ្សែស្ពាន់សម្រាប់សាកថ្មឡានអគ្គិសនី)។ សកម្មភាពនេះកើតឡើងកាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:០៣ ព្រឹក នៅប្រទេសប្រេស៊ីល។
បញ្ជាក់ផងថា នេះជាវីឌេអូសកម្មភាពក្រុមចោនៅបរទេស បានកើតឡើងនៅស្ថានីយសាកថ្មឡានអគ្គិសនី (Eletroposto) មួយកន្លែងនៅក្នុងប្រទេសប្រេស៊ីល ជនសង្ស័យបានប្រើប្រាស់រណារដែកមកកាត់ផ្តាច់យកខ្សែសាកថ្មយ៉ាងលឿន ដើម្បីយកទៅបកលក់លោហៈធាតុស្ពាន់ (Copper) នៅក្នុងទីផ្សារងងឹត។
តម្លៃនៃលោហៈស្ពាន់ (Copper) ត្រូវបានប្រភពព័ត៌មានប្រេស៊ីលបង្ហាញថា ខ្សែសាករថយន្តអគ្គិសនីខ្នាតធំ (Fast Charger) ត្រូវការចម្លងចរន្តអគ្គិសនីខ្លាំង ដូច្នេះវាមានផ្ទុកស្នូលលោហៈស្ពាន់យ៉ាងក្រាស់ និងមានគុណភាពខ្ពស់ ហើយតម្លៃលោហៈស្ពាន់នៅលើទីផ្សារងងឹត ឬកន្លែងទិញខុសច្បាប់កំពុងមានតម្លៃខ្ពស់ ទើបធ្វើឱ្យវាក្លាយជាផ្ទាំងស៊ីបដ៏ទាក់ទាញសម្រាប់ក្រុមចោរ៕
វីដេអូ៖ https://channel.coolapp.com.kh/@freshnews



