* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

ហិរញ្ញប្បទានឆ្លាតវៃ ជួយរក្សាលំហូរវត្ថុធាតុដើម និងឱ្យផលិតកម្មកាត់ដេរបន្តដំណើរការបានរលូន

04-09-2026 14:40

(ភ្នំពេញ)៖ សម្រាប់រោងចក្រកាត់ដេរ ការរៀបចំផែនការផលិតកម្ម ការទិញវត្ថុធាតុដើម និងការទូទាត់ តែងត្រូវបានគិតគូរជាមុនយ៉ាងម៉ត់ចត់។ យ៉ាងណាមិញ នៅពេលកាលវិភាគដឹកជញ្ជូន ការទូទាត់ពន្ធគយ ឬអាទិភាពក្នុងផលិតកម្មមានការប្រែប្រួល ការមានជម្រើសហិរញ្ញប្បទានបន្ថែម អាចជួយឱ្យអាជីវកម្មរក្សាភាពបត់បែន និងបន្តផលិតកម្មបានយ៉ាងរលូន។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា នៅតែបន្តបង្កើតតម្រូវការយ៉ាងច្រើនលើវត្ថុធាតុដើម សម្ភារៈសម្រាប់ផលិតកម្ម និងគ្រឿងម៉ាស៊ីន។ យោងតាមតួលេខដែលដកស្រង់ដោយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបង្ហាញថា ការនាំចេញផលិតផល GFT សម្រេចបានប្រមាណ ២,៥៩ ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង ៦,១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលទំនិញសរុបក៏មានការកើនឡើងផងដែរ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចូលទំនិញក្នុងទំហំទឹកប្រាក់ ១២,២៦ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង ១៨,៣% បើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ វត្ថុធាតុដើមសម្រាប់បម្រើដល់ការផលិត គឺជាទំនិញនាំចូលដ៏សំខាន់ជាងគេមួយរបស់កម្ពុជា។ សម្រាប់រោងចក្រកាត់ដេរ ការធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា នៃការនាំចូលសាច់ក្រណាត់ អំបោះ គ្រឿងបន្សំ សម្ភារៈវេចខ្ចប់ គ្រឿងចក្រ និងគ្រឿងបន្លាស់ គឺនៅតែជាកត្តាដ៏មានសារៈសំខាន់បំផុត ដើម្បីរក្សាដំណើរការផលិតកម្មឱ្យបានតាមការគ្រោងទុក។ ផែនការទូទាត់ល្អ គួរតែមានភាពបត់បែននៅពេលស្ថានភាពប្រែប្រួល ផែនការទូទាត់ដែលបានកំណត់ពីដំបូង មិនប្រាកដថានៅតែជាជម្រើសហិរញ្ញវត្ថុដែលសមស្របបំផុត នៅពេលដល់ពេលត្រូវទូទាត់នោះទេ។

ក្នុងប្រតិបត្តិការផលិតកម្ម តម្រូវការទូទាត់អាចមានការប្រែប្រួល ដូចជានៅពេលការដឹកជញ្ជូនវត្ថុធាតុដើមជាច្រើនមកដល់ក្នុងពេលតែមួយ គ្រឿងបន្លាស់ម៉ាស៊ីនសំខាន់ត្រូវនាំចូលមុនផែនការ ឬការទូទាត់ពន្ធគយមកដល់ស្របពេលជាមួយការបង់ប្រាក់ទៅអ្នកផ្គត់ផ្គង់ និងចំណាយសម្រាប់ផលិតកម្មផ្សេងៗទៀត។ នៅពេលស្ថានភាពបែបនេះកើតឡើង អាជីវកម្មអាចពិនិត្យឡើងវិញថា តើការប្រើប្រាស់សាច់ប្រាក់ដែលមានស្រាប់ នៅតែជាជម្រើសសមស្របបំផុត ឬថាហិរញ្ញប្បទានរយៈពេលខ្លី អាចផ្តល់ភាពបត់បែនបានកាន់តែប្រសើរ។ នៅពេលបញ្ហានេះកើតឡើង អាជីវកម្មអាចធ្វើការវាយតម្លៃឡើងវិញថា តើការប្រើប្រាស់សាច់ប្រាក់ដែលមានស្រាប់នៅក្នុងដៃ នៅតែជាជម្រើសដ៏ស័ក្តិសមបំផុត ឬក៏ការប្រើប្រាស់ហិរញ្ញប្បទានរយៈពេលខ្លីអាចផ្តល់ភាពបត់បែនបានប្រសើរជាង?

ហិរញ្ញប្បទានឆ្លាតវៃ បន្ថែមជម្រើសថ្មីសម្រាប់ការទូទាត់ ជាទូទៅ អាជីវកម្មតែងរៀបចំផែនការហិរញ្ញប្បទាន និងការទូទាត់តាំងពីដំណាក់កាលដំបូងនៃការរៀបចំផលិតកម្ម។

ទោះជាយ៉ាងណា ហិរញ្ញប្បទានដែលរៀបចំបានឆ្លាតវៃ អាចផ្តល់ជម្រើសបន្ថែមមួយទៀត នៅពេលស្ថានភាពជាក់ស្តែងមានការផ្លាស់ប្តូរ។ នៅពេលដឹកជញ្ជូន តម្រូវការផលិតកម្ម ឬអាទិភាពនៃការទូទាត់ប្រែប្រួល អាជីវកម្មអាចវាយតម្លៃឡើងវិញថា តើប្រភពទុនដែលបានគ្រោងទុកពីដំបូង នៅតែសមស្រប ឬគួរជ្រើសរើសដំណោះស្រាយហិរញ្ញប្បទានផ្សេង ដែលអាចឆ្លើយតបបានល្អជាងទៅនឹងតម្រូវការបច្ចុប្បន្ន។

លោក ជា ម៉ារ៉ាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ វីង បានលើកឡើងថា «រោងចក្រកាត់ដេរតែងរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការទិញវត្ថុធាតុដើម កាលវិភាគផលិតកម្ម និងការទូទាត់។ ហិរញ្ញប្បទានឆ្លាតវៃ មិនមែនមានន័យថាត្រូវជំនួសផែនការដែលមានស្រាប់នោះទេ ប៉ុន្តែវាគឺជាជម្រើសបន្ថែមនៅពេលស្ថានភាពមានការប្រែប្រួល។ ប្រសិនបើពេលវេលាដឹកជញ្ជូន ឬអាទិភាពនៃការទូទាត់ផ្លាស់ប្តូរ អាជីវកម្មអាចពិនិត្យឡើងវិញនូវវិធីសាស្ត្រទូទាត់ ដោយផ្អែកលើតម្រូវការផលិតកម្ម និងស្ថានភាពហិរញ្ញវត្ថុជាក់ស្តែងនៅពេលនោះ»។

រក្សាភាពបត់បែនក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់តម្រូវការពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា របស់ធនាគារ វីង រួមមាន កម្ចីបណ្តាក់សម្រាប់អាជីវកម្ម និងលិខិតធានាពីធនាគារ សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយដែលស្របតាមលក្ខខណ្ឌ។

ម្ចាស់អាជីវកម្ម អាចទទួលបានកម្ចីបណ្តាក់មានទ្រព្យធានាសម្រាប់អាជីវកម្ម អាចស្នើបានរហូតដល់ ៥ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ ឬកម្ចីបណ្តាក់មានគ្មានទ្រព្យធានាសម្រាប់អាជីវកម្មគ្មានទ្រព្យធានា អាចស្នើបានរហូត ៥០០.០០០ ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ។ រយៈពេលនៃការសងត្រលប់ផ្តល់ជូនរហូតដល់ ១២ ខែ ហើយអតិថិជននឹងត្រូវបានលើកលែងការប្រាក់រយៈពេល ៧ថ្ងៃ បន្ទាប់ពីឥណទានត្រូវបានអនុម័ត។ ជាពិសេស ថ្លៃសេវាអនុម័ត ០,៥% នឹងត្រូវបានលើកលែង សម្រាប់អតិថិជនដែលជ្រើសរើសប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់ធនាគារ វីង។

សម្រាប់តម្រូវការពាក់ព័ន្ធនឹងគយ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាជីវកម្មក៏អាចស្នើសុំ លិខិតធានាពីធនាគារមានទ្រព្យធានា រហូតដល់ ៥ លានដុល្លារអាមេរិក ឬលិខិតធានាពីធនាគារដែលគ្មានទ្រព្យធានារហូតដល់ ៥០០.០០០ ដុល្លារអាមេរិក ជាមួយនឹងថ្លៃសេវាចេញលិខិតធានា ០,៦% ក្នុងមួយឆ្នាំ ព្រមទាំងមានការលើកលែងថ្លៃសេវាលុបចោលលិខិតធានាថែមទៀតផង។
ណាត់ជួបពិភាក្សាជាមួយអ្នកជំនាញផ្នែកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ ដោយគ្រាន់តែបំពេញព័ត៌មានទំនាក់ទំនងតាមរយៈទម្រង់នៅទីនេះ៖ https://bit.ly/4wBDe3V

សម្រាប់ព័ត៌មានបន្ថែមអំពី ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពន្ធគយ របស់ធនាគារ វីង សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ទាក់ទងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់ https://www.wingbank.com.kh/km/form/gdce-form