* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

ប្រសិនបើលោក Infantino ចាកចេញ នឹងមានបេក្ខជនសំខាន់ ៣រូបនេះ ត្រៀមប្រជែងតំណែងប្រធាន FIFA

04-09-2026 15:20

(បរទេស)៖ ស្តាប់ទៅវាមានអារម្មណ៍ថា ទ្វារកំពុងត្រូវបានបិទសម្រាប់ការកាន់តំណែងប្រធាន FIFA របស់លោក Gianni Infantino នៅពេលដែលបុរសសញ្ជាតិស្វីសរូបនេះបានបរាជ័យ ពីការលក់ភាគហ៊ុន World Cup ទៅឱ្យវិនិយោគិនឯកជន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជាការឆ្លើយតបផងដែរ លោក Infantino នឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ របស់លោកជាបន្តទៀតនៃការបោះឆ្នោតនាខែមីនា ឆ្នាំ២០២៧ ក្នុងចំណោមបុគ្គលសំខាន់ ៣រូបផ្សេងទៀត ដើម្បីកាន់កាប់តំណែងធំ FIFA ជាបន្តទៀតដែរ។

លោកត្រូវការការគាំទ្រ ១០៦សំឡេង ពីសមាជិក FIFA សរុបចំនួន ២១១ប្រទេស ដើម្បីយកឈ្នះដៃគូប្រកួតប្រជែង។

១៖ លោក Victor Montagliani

លោក Montagliani ប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងជើង (Concacaf) ដែលជាប្រមុខផ្នែកបាល់ទាត់ប្រចាំអាមេរិកខាងជើង កណ្តាល និង Caribbean។

លោកធ្លាប់ជាអតីតប្រធានសហព័ន្ធបាល់ទាត់កាណាដា និងជាអ្នកធ្វើកំណែទម្រង់បាល់ទាត់យ៉ាងខ្លាំងក្លាបំផុតមួយរូប។ តួយ៉ាងកាល World Cup 2026 លោកជាបុគ្គលទី១ ក្នុងការផ្តួចផ្តើមគំនិតឱ្យមានម្ចាស់ផ្ទះ World Cup ដល់ទៅ ៣ប្រទេស។ គាត់ក៏ជាមនុស្សដ៏មានឥទ្ធិពលសម្រាប់បាល់ទាត់នៅបារាំង អ៉ីតាលី អេស្ប៉ាញ និងអង់គ្លេសទៀតផង។

២៖ លោក Sheikh Salman bin Ebrahim Al Khalifa

បច្ចុប្បន្នលោកជាប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី ដែលត្រូវបានបោះឆ្នោតជាប់តាំងពីឆ្នាំ២០១៣ និងបន្តកាន់តួនាទីធំនេះដល់ឆ្នាំ២០២៧ ក្រោយឈ្នះការបោះឆ្នោតក្នុងអាណត្តិទី៤ របស់លោកដោយគ្មានគូប្រជែង។

បុរសសញ្ចាតិបារ៉ែនរូបនេះ បានអភិវឌ្ឍន៍បាល់ទាត់ជាច្រើននៅអាស៊ី តាមរយៈបង្កើតពាន Champions League Elite, Champions League Two និង Challenge League។ រូបលោកក៏បានបង្កើតពាន Women's Champions League សម្រាប់នារីឡើង ចាប់ពីរដូវកាល ២០២៤-២៥ និងបង្កើនក្រុមលេងពានប្រចាំទ្វីបកើនដល់ ២៤ក្រុមទៀតផង។

៣៖ លោក Mattias Grafstrom

លោកត្រូវបានតែងតាំងជាអគ្គលេខាធិការ FIFA នាអំឡុងខែឧសភា ឆ្នាំ២០២៤។ លោក Grafstrom គឺជាមនុស្សដ៏មានឥទ្ធិពលមួយរូប ក្នុងចំណោមមន្រ្តីកំពូលៗទាំងអស់របស់ FIFA។

គាត់បានក្លាយជាប្រធានគ្រប់គ្រងបុគ្គលិក និងសមាជិកទាំងអស់របស់លោក Infantino គិតចាប់តាំងពីបុរសសញ្ជាតិស្វីស បានជាប់ឆ្នោតជាប្រធានក្នុងឆ្នាំ២០១៦ មក៕