* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

សាកលវិទ្យាល័យ ទួនហ្វា ផ្តល់អាហារូបករណ៍ជាង ១០០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សាថ្មី

04-09-2026 15:31

(ភ្នំពេញ)៖ ក្នុងស្មារតីចូលរួមលើកកម្ពស់វិស័យអប់រំ និងបង្កើតឱកាសសិក្សាសម្រាប់យុវជនកម្ពុជា សាកលវិទ្យាល័យ ទួនហ្វា បានប្រកាសផ្តល់អាហារូបករណ៍ជាង ១០០កន្លែង ជូនសិស្សពូកែថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៥–២០២៦ ព្រមទាំងសិស្សានុសិស្សដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤–២០២៥ និង ២០២៥–២០២៦ ដើម្បីគាំទ្រដល់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន។

ឱកាសអាហារូបករណ៍នេះ ត្រូវបានរៀបចំឡើងជា ៣ប្រភេទ ដើម្បីផ្តល់ឱកាសដល់សិស្សដែលមានសមត្ថភាពសិក្សាល្អ និងបេក្ខជនដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យាល័យ៖

*ទី១៖ អាហារូបករណ៍១០០%សម្រាប់សិស្សពូកែទូទាំងប្រទេស និងផ្តល់ជូនការស្នាក់នៅអន្តេវាសិកដ្ឋាន ពី១៥% ទៅ១០០% សិស្សពូកែលើមុខវិជ្ជាអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ទូទាំងប្រទេស មានសិទ្ធិស្នើសុំអាហារូបករណ៍សិក្សាលើគ្រប់មុខជំនាញរបស់សាកលវិទ្យាល័យ ទួនហ្វា។

*ទី២៖ អាហារូបករណ៍១០០%សម្រាប់សិស្សពូកែប្រចាំរាជធានី-ខេត្ត សិស្សពូកែលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំរាជធានី-ខេត្ត ក៏មានសិទ្ធិស្នើសុំអាហារូបករណ៍សិក្សាលើគ្រប់មុខជំនាញរបស់សាកលវិទ្យាល័យផងដែរ។

សម្រាប់អាហារូបករណ៍ប្រភេទទី១ និងទី២ សិស្សនុសិស្ស អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បាន ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

*ទី៣៖ អាហារូបករណ៍តាមរយៈការប្រឡងប្រកួតប្រជែង សិស្សានុសិស្ស និងបេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ និង ២០២៥–២០២៦ អាចដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រកួត ប្រជែងដើម្បីដណ្តើមយកឱកាសអាហារូបករណ៍ពីសាកលវិទ្យាល័យ ទួនហ្វា ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រឡងប្រកួតប្រជែងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សា ប៉ុន្តែជាឱកាសសម្រាប់យុវជនក្នុងការបើកទ្វារទៅកាន់អនាគតថ្មី។ សាកលវិទ្យាល័យ ទួនហ្វា សូមលើកទឹកចិត្តដល់សិស្សានុសិស្ស និងបេក្ខជនដែលមានចំណាប់អារម្មណ៍ឱ្យចាប់យកឱកាសនេះ និងត្រៀមខ្លួនចូលរួមប្រកួតប្រជែងឱ្យបានទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌអាហារូបករណ៍ ការដាក់ពាក្យ និងការប្រឡងប្រកួតប្រជែង សូមទាក់ទងសាកលវិទ្យាល័យ ទួនហ្វា តាមរយៈ៖ ០២៣ ៨៦៥ ៣៣៣ / ០១៧ ៨៦៥ ៣៣៣ / ០៨៦ ៨៦៥ ៣៣៣៕